ជីវិតកម្សាន្ដ
ផ្ទុះការវែកញ៉ែក ក្រោយ ចំប៉ីខ្មៅ ចេញមុខនិយាយអំពី Rick Kh បែបនេះ
កាលពីម្សិលមិញនេះ ចំប៉ីខ្មៅ បានប្រើប្រាស់គណនីឈ្មោះពិតថា Yin Heng បានបង្ហោះសារយ៉ាងវែងអន្លាយ និយាយអំពី Rick Kh ដែលជាអ្នកផលិតមាទិកា ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ ជាមួយគ្នានេះ មហាជនពិតជាមានការភ្ញាក់ផ្អើល ដោយមិនដែលដឹងអំពីអ្នកទាំងពីរធ្លាប់មានមិត្តភាពជិតស្និទនោះឡើយ។

បកមកមើលការបង្ហោះសាររបស់ ចំប៉ីខ្មៅវិញ បានសរសេររៀបរាប់ បកទៅកាន់គ្រាមួយ ដែលខ្លួនជាអ្នកប្រមូលលុយបាន 1400$ និង Rick Kh បានទៅកម្សាន្តនៅប្រទេសថៃ ដែលបានកសាងវត្ត យកគម្រូតាមប្រាសាទអង្គរវត្តខ្មែរ។ ខ្លួនជាអ្នកកាន់កាមេរ៉ាថតវីដេអូទាំងមូលឲ្យ Rick ។

ចំប៉ីខ្មៅមិនហ៊ានបង្ហោះក្រោយទេ ព្រោះខ្លាចថា ខូចក្រេដីតរបស់មិត្ត ក៏ព្រោះតែ Rick បង្ហោះវីឌេអូនោះទៅ ទទួលបានការកោតសរសើរអំពីមហាជន ខណៈដែល ចំប៉ីខ្មៅ បែរជារងការរិះគន់ ត្រូវមហាជនជេរ តិះដៀល ថា យកលុយ 1400$ នោះ ទៅដើរលេងស៊ីចាយជាប្រយោជន៍ខ្លួន ទាំងដែលចំប៉ីខ្មៅ ទៅជាមួយ Rick Kh សោះ។
យ៉ាងណាមិញ ចំប៉ីខ្មៅ មិនបានតបតឬចេញមុខបកស្រាយអ្វីសោះឡើយសុខចិត្តឲ្យមហាជនគិតអាក្រក់មកលើខ្លួន ហើយខ្លួនក៏មិនបានបង្ហាញទៀតថា បានទៅដល់ទីនោះជាមួយនឹង Rick ផងដែរ។ បើក្រឡេកមកមើល Rick វិញ មិនបាននិយាយអ្វីសោះ ពាក់ព័ន្ធនឹងចំប៉ីខ្មៅ ហើយថែមទាំង Block ទៀតផង។

ចំប៉ីខ្មៅបានរៀបរាប់ទៀតថា ” 1400$ វាច្រើនណាស់ពេលនោះសម្រាប់គ្នា ហើយក៏ជាឱកាសដែលគ្នា នឹងកសារប្រជាប្រិយភាព ចូលក្នុងសង្គម តែមុត្តចេញវីឌីអូ មកមុនហ៎ គ្នាក៏យកលុយនោះមក ជួយសពលង់ទឹកវិញ គេជេរគ្នា ថាបោកគេក៏គ្នាទទួល គ្នាទទួលគ្រប់យ៉ាង ព្រោះគ្នាដឹងថា បើឯងប្រាប់គ្នា តែ១ ម៉ាត់ ក៏គ្នា អស់ចិត្ត តែសុខៗ ឯងចេញវីឌីអូមកគ្នាពិបាកទទួលដែរ តែមិនអីទេ ឱ្យតែមិត្តឡើងគ្នា សុខចិត្តដើរចេញ តែអាឡូវគ្នាចង់ប្រាប់មិត្តថា គ្នា ទិញបានឡាន ១គ្នា នៅតែជាមិត្តឯងដដែល បើឯងចង់រាប់ ក៏រាប់ មក មិនចង់ក៏មិនអីដែរ គ្នា នៅតែជាគ្នាដដែល”

ប្រិយមិត្តយល់យ៉ាងណាដែរ បន្ទាប់ពីដឹងរឿងរ៉ាវនេះ ទោះបីជាយ៉ាងណាក្ដី យើងមិនទាន់បានការឆ្លើយតបអំពី Rick kh នោះទេ ចង់ដឹងថា លោកនឹងមានការបកស្រាយយ៉ាងណាទៀត ចាំមើលទាំងអស់គ្នា៕
ប្រភព៖ Yin Heng


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


