ជីវិតកម្សាន្ដ
លោកគ្រូ ហួរ ឡាវី អំពាវនាវអ្នកដែលធ្លាប់ពាក់ព័ន្ធលោកនិងគ្រួសារពិនិត្យសំណាកហើយរួមគ្នាធ្វើចត្តាឡីស័ក
ភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោកគ្រូហួរ ឡាវី បានបញ្ជាក់ឲ្យដឹងមុននេះបន្តិចថាពេលនេះខ្ញុំនិងចៅកំពុងរង់ចាំលទ្ធផលពិនិត្យពីក្រុមគ្រូពេទ្យ បន្ទាប់ពីគ្រូពេទ្យចុះយកសំណាកធ្វើតេស្តដល់ផ្ទះនៅរសៀលថ្ងៃនេះ។

ការចុះទៅពិនិត្យនិងយកសំណាកពីក្រុមគ្រូពេទ្យនេះ គឺធ្វើឡើងក្រោយពេលដែលភរិយានិងកូនស្រីលោកគ្រូកញ្ញា វី ឌីណែត បានរកឃើញមានឆ្លងជំងឺកូវីដ-១៩។ លោកគ្រូ ហួរ ឡាវី បានបញ្ជាក់ថាថ្ងៃនេះខ្ញុំនិងចៅប្រុស បានពិនិត្យសំណាករកមេរោគ covid-19 រួចរាល់ហើយខ្ញុំកំពុងរង់ចាំលទ្ធផលពិនិត្យពីក្រុមគ្រូពេទ្យ។

តារាចម្រៀងជើងចាស់លោកគ្រូហួរ ឡាវី បញ្ជាក់ទៀតថា បច្ចុប្បន្នសុខភាពខ្ញុំមានអាការៈធម្មតាទេ។ អរគុណសម្រាប់ការសួរសុខទុក្ខនិងក្តីបារម្ភពីបង ប្អូនញាតិមិត្តក្នុងនិងក្រៅប្រទេស។ សូមសំណូមពរដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងខ្ញុំនិងសមាជិកគ្រួសារខ្ញុំក្នុងរយៈពេលមួយរយៈនេះ ពិនិត្យសំណាកនឹងរួមគ្នាធ្វើចត្តាឡីស័កទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា កាលពីល្ងាចមិញនេះភរិយា លោក ហួរ ឡាវី ដែលមានទីលំនៅ នៅភូមិតាអិនសង្កាត់ស្នោ ខណ្ឌកំបូលក៏ត្រូវបានក្រុមគ្រូពេទ្យមកដឹកទៅសម្រាកព្យាបាលក្រោយរកឃើញមានផ្ទុកមេរោគកូវីដ-១៩ដែលទំនងជាឆ្លងពីកូនស្រីផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


