ជីវិតកម្សាន្ដ
នៅតែខ្លាំង! YoonA ឈ្នះពានរង្វាន់ប្រជាប្រិយភាព របស់ «Golden Film Festival» លើកទី ៤០
តារាចម្រៀង និងសម្ដែងស្រី YoonA សមាជិកក្រុម Girls ‘Generation នៅតែបន្តបង្ហាញពីប្រជាប្រិយភាពរបស់នាងខ្លាំងដដែល គិតមកដល់ពេលបច្ចុប្បន្ន។ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែមីនា តារាស្រីរូបនេះ បានមានវត្តមានចូលរួមក្នុងព្រឹត្តការណ៍ ‘Golden Film Festival’ លើកទី ៤០ និងទទួលបានពានរង្វាន់ប្រជាប្រិយភាព សម្រាប់ខ្សែភាពយន្ត «Exit» ដែលនាងបានថតសម្ដែង។
ខណៈពេលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នោះ YoonA បានស្លៀកក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅរលោង បញ្ចេញនូវភាពស៊ីវិល័យ និងមានមន្តស្នេហ៍ទាក់ទាញ។ តារាចម្រៀងប្រចាំក្រុមចម្រៀងស្រីដែលជា Idols ជួរមុខរបស់ K-Pop បានលេចមុខក្នុងខ្សែភាពយន្ត «Exit» ហើយទទួលបានការកោតសរសើរចំពោះការបង្ហាញពីមន្តស្នេហ៍របស់តួឯកស្រីរូបនេះមិនធម្មតា។ ហើយខ្សែភាពយន្តនេះដែរ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយមានចំនួនអ្នកទស្សនារហូតដល់ ៩,៤ លាននាក់ នៅពេលចេញបញ្ចាំងនៅតាមរោងកុន។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាការទទួលយកពានរង្វាន់នេះ YoonA បានក៏និយាយថា «សម្រាប់ពានរង្វាន់នេះ គឺមានអត្ថន័យនិងរីករាយជាងពេលមុនៗទៀត ចាប់តាំងពីទទួលបានឱកាសផ្តល់ឱ្យពីអ្នកដឹកនាំរឿងសម្ដែង។ ខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញតាមការរំពឹងទុករបស់អ្នកដឹកនាំ និងអ្នកគាំទ្រតាមរយៈស្នាដៃផ្សេងៗ។ ទាំងអស់នេះសូមជូនចំពោះអ្នកដឹកនាំរឿង និងក្រុមការងារថតរួមទាំងក្រុមផលិតរឿង «Exit»។
ទន្ទឹមនឹងនេះដែរ YoonA ត្រូវបានទទួលសម្រាប់ស្នាដៃនៅក្នុងខ្សែភាពយន្តរឿង ‘Miracle’ និង ‘Confidential Assignment 2: International ផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Poraman
ចុចអាន៖ MV បទទោលដំបូងរបស់ Rosé បានទម្លាក់ហើយ ត្រៀមសម្ដែងផ្ទាល់ក្នុងពេលឆាប់ៗនេះ
ចុចអាន៖ រឿងភាគល្បីៗប៉ុស្តិ៍លេខ ៣ថៃ រំពឹងថានឹងចាក់បញ្ចាំងនៅឆមាសទី ២ ឆ្នាំ ២០២១
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត