ជីវិតកម្សាន្ដ
ក្រុមការងារម្នាក់ ពួនក្រោមរ៉ូប IU កំឡុងពេលច្រៀង សូម្បីតែ IU ក៏មិនដឹងខ្លួន
កាលពីថ្មីៗនេះ IU ដែលជាតារាចម្រៀងទោលដ៏ល្បីល្បាញ ក្នុងវិស័យ Kpop បានបង្ហោះវីដេអូមួយទៅក្នុងយូធូបបង្ហាញអំពីឈុតក្រោយឆាកខនសឺត HEREH World Tour របស់នាង ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ចំពោះរឿងដ៏ហួសចិត្តមួយ។

នៅក្នុងនោះ IU បានភ្ញាក់ផ្អើលជាមួយនឹងហេតុការណ៍ដែលកើតឡើងកំឡុងពេលនាងឡើងច្រៀងបទ Last Fantasy លើឆាកតន្ត្រីរបស់ខ្លួន កាលពីពេលកន្លងទៅ ដែលនាងបានស្លៀករ៉ូបមានលក្ខណៈប៉ោង។ នៅក្រោមឆាក ពេលដែល Stylist ឈ្មោះ Hyesunនាំ IU ឡើងឆាក តាមរយៈជណ្ដើរយន្ដឆាក មានហេតុការណ៍មួយបានកើតឡើង។

អ្វីដែលធ្វើឲ្យ IU បើកភ្នែកធំៗនោះគឺ នាងមិនបានដឹងទេថា Stylist របស់នាង បានពួននៅក្នុងរ៉ូបមួយនេះ ពេលរយៈពេល៦នាទី ស្មើនឹងសម្ដែងចប់មួយបទនោះឡើយ។ ព្រោះតែកំឡុងពេលនាំ IU ឡើងឆាក Hyesun ចេញពីលើឆាកមិនទាន់ ក៏បានជាប់នៅជាមួយនាងនៅលើឆាក ហើយមិនដឹងធ្វើយ៉ាងម៉េចក៏បើករ៉ូបតារាស្រីរូបនេះ ចូលពួនតែម្ដង ដើម្បីកុំឲ្យខូចការច្រៀង រអាក់រអូលដល់ការសម្ដែងរបស់ IU។

យ៉ាងណាមិញ គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នោះទេ ថា មានមនុស្សម្នាក់នៅក្នុងរ៉ូបរបស់ IU ពេលនាងកំពុងច្រៀងនៅនឹងមុខហ្វេនរាប់ម៉ឺននាក់។ ដោយសារតែភាពវ័យឆ្លាតរបស់ Hyesun ដែលបានគិតរហ័ស បានជួយឲ្យការសម្ដែងរបស់ IU ប្រព្រឹត្តិឡើងទៅយ៉ាងរលូន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


