ជីវិតកម្សាន្ដ
តារាពហុជំនាញ ខាត់ សុឃីម ចែករំលែកបទពិសោធ ស្តីពីជាប់បំណុលហើយមានការលំបាក (មានវីដេអូ)
កាលពីថ្មីៗកន្លងទៅ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ធ្លាប់បានធ្វើការចែករំលែកនូវបទពិសោធផ្ទាល់ខ្លួនម្តងរួចមកហើយជុំវិញការដោះស្រាយបំណុល ជាការឆ្លើយតបទៅនឹងសំណូមពររបស់មហាជនមួយចំនួន ដែលកំពុងជាប់ផុងនឹងបំណុល។

តាមរយៈវីដេអូឃ្លីបបង្ហោះនៅលើបណ្តាញសង្គមអ្នកនាង ខាត់ សុឃីម បានលើកឡើងថា “ស្តីពីជាប់បំណុលហើយមានការលំបាក សូមអធ្យាស្រ័យ ប្រសិនខ្វះខាតឬខុសពីបទពិសោធបងប្អូន”។ អ្នកនាងខាត់ សុឃីម បានរៀបរាប់ថា អ្វីដែលអ្នកនាងនិយាយកន្លងមក ឃើញថា មានការគាំទ្រនិងបានសូមណូមពរឲ្យអ្នកនាងនិយាយជាថ្មី។
អ្នកនាងខាត់សុឃីម បន្តថា នៅក្នុងសង្គមបច្ចុប្បន្ន មិនថាតែនៅស្រុកគេឬស្រុកយើងទេ គឺខ្ញុំសម្លឹងឃើញថា អ្នកជាប់បំណុលមានច្រើន ហើយអ្នកដែលយកបំណុលមកប្រើប្រាស់នេះ ក៏មិនត្រឹមត្រូវតាមអ្វីដែលពួកគាត់បានដាក់គោលដៅនៅពេលដែលគាត់ទៅខ្ចីដែរ។ អ៊ីចឹងថ្ងៃនេះ ខ្ញុំមកនិយាយអំពីបទពិសោធខ្លួនឯងទៀតហើយ ព្រោះខ្ញុំមានបទពិសោធខាងដោះបំណុលផ្ទាល់ខ្លួនឯង ទាំងបំណុលតូចនិងធំ។
តារាស្រីពហុជំនាញ ខាត់ សុឃីម បានបន្តថា ដោយសារតែរឿងបំណុល ពេលខ្លះបានធ្វើឲ្យមនុស្សមួយចំនួនគិតខ្លី និងខ្លះទៀតក្លាយជាមនុស្សបាត់បង់ម្ចាស់ការលើខ្លួនឯង ដើរលេងពាលាអាវ៉ាសែរ (ភ្លើតភ្លើន) ស្ទើរលែងជាមនុស្ស នេះដោយសារតែរឿងបំណុល។ អ្នកនាងបន្តថា ពាក្យថាបំណុល គឺយើងត្រូវតែរកសងគេដោយហេតុថា ពេលខ្លះកំពុងតែរកស៊ីឡើង…ស្រាប់តែធ្លាក់មកវិញភ្លាមៗក៏មានដែរ។
ខាត់ សុឃីម បានបន្តទៀតថា នៅពេលដែលយើងធ្លាក់ខ្លួន តើយើងគួរធ្វើដូចម្តេចដើម្បីរកលុយដោះបំណុលគេ? អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា ជំហានដំបូងយើងត្រូវពិនិត្យមើលសុខភាពហិរញ្ញវត្ថុខ្លួនឯងឡើងវិញ ដោយផ្តោតលើ ចំណូលចំណាយនិងបំណុល គួបផ្សំនឹងការតាំងចិត្តខិតខំប្រឹងប្រែងឡើងវិញ។ ម្យ៉ាងទៀត យើងត្រូវតែកាត់បន្ថយការចំណាយដែលមិនចាំបាច់ជាដើម៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


