ជីវិតកម្សាន្ដ
បេក្ខជនតំណាងប្រទេសថៃក្នុងកម្មវិធី Mister International រងការខឹងសម្បារ ព្រោះស្លៀករ៉ូបកូនក្រមុំប្រកួត
បេក្ខជនតំណាងប្រទេសថៃម្នាក់ បានធ្វើឲ្យទស្សនិកជនអន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង និងបានបង្កភាពចម្រូងចម្រាស នៅពេលគាត់ប្រែខ្លួនពីបុរសទៅជាឈុតកូនក្រមុំ នៅក្នុងកម្មវិធីប្រកួតសម្រស់ Mister International 2024
ដើមឡើយ តំណាងថៃបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់បែបបុរសជាស្ទីលស្តង់ដារនៃការប្រកួតសម្រស់បុរស។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានវិនាទីក្រោយមក គាត់បានបង្កការភ្ញាក់ផ្អើល នៅពេលដែលបានប្រែក្លាយខ្លួនទៅជាកូនក្រមុំក្នុងសម្លៀកបំពាក់ពណ៌ស។ មិនត្រឹមតែស្លៀកសម្លៀកបំពាក់មង្គលការនោះទេ លោកក៏បានបង្ហាញពីសមត្ថភាពដើរបង្ហាញម៉ូដដ៏ស្រស់ស្អាតដូចបេក្ខនារីបវរកញ្ញាដែរ។
រូបភាពកូនកំលោះប្រែក្លាយកូនក្រមុំ បានក្លាយជាប្រធានបទក្តៅនៅលើវេទិកាសម្រស់។ ទស្សនិកជនអន្តរជាតិភាគច្រើនមិនពេញចិត្តនឹងការច្នៃប្រឌិតនេះទេ ដោយនិយាយថា ការសម្តែងមិនសមស្របនឹងលក្ខណៈវិនិច្ឆ័យរបស់ Mister International ដែលលើកកម្ពស់ភាពជាបុរស និងស្តង់ដារបុរស។
មិនត្រឹមតែប៉ុណ្ណឹងទេ មតិខ្លះក៏ជឿថា ការប្រកួតប្រជែងនឹងសមហេតុផលជាងនេះទៅទៀត ប្រសិនបើវាធ្វើឡើងនៅកន្លែងសម្រស់មិនប្រកាន់ភេទ ឬកន្លែងលេងសិល្បៈ។ មតិមិនពេញចិត្តមួយចំនួនពីសហគមន៍អនឡាញអន្តរជាតិក៏បានបញ្ចេញដែរថា Mister International ជាកន្លែងលេងដើម្បីគោរពសម្រស់បុរស ការសម្តែងនេះពិតជាប្លែកភ្នែក និងមានគំនិតច្នៃប្រឌិត ប៉ុន្តែនេះមិនមែនជាកន្លែងសម្រាប់បង្ហាញពួកគេទេ។ វាជាការអាណិតដែលគាត់មិនបានជ្រើសរើសបង្ហាញភាពជាបុរសរបស់គាត់ តាមរបៀបដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ។
ថ្វីដ្បិតតែតែទទួលបានមតិចម្រុះជាច្រើនក៏ដោយ ក៏ឃ្លិបដែលនិយាយអំពីការប្រកួតប្រជែងរបស់តំណាងថៃរូបនេះ នៅតែបន្តទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម។ អ្នកទស្សនាមួយចំនួនតូចក៏និយាយការពារបេក្ខជននោះដែរ។ ពួកគេពេញចិត្តក្នុងការជឿជាក់ និងការច្នៃប្រឌិត ដោយគិតថានេះនឹងនាំមកនូវភាពថ្មី និងភាពចម្រុះដល់ការប្រកួតប្រជែង។
យ៉ាងណាមិញ សម្រាប់ទស្សនិកជនភាគច្រើន Mister International ជាកម្មវិធីប្រកួតប្រជែងតម្លៃបុរស។ ដូច្នេះ ការសម្តែងដែលរំខានពេកនេះ ក៏ត្រូវបានចាត់ទុកថាកាត់បន្ថយភាពឧឡារិក និងភាពម៉ឺងម៉ាត់ដោយអចេតនា។ បច្ចុប្បន្ននេះ រូបភាពតំណាងរបស់ប្រទេសថៃ ក្នុងឈុតអាពាហ៍ពិពាហ៍ នៅតែជាប្រធានបទដ៏ក្តៅគគុកនៃការពិភាក្សាលើវេទិកាសម្រស់ដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀបការ១០ឆ្នាំ ចុងក្រោយគូស្នេហ៍តារាថៃសម្រេចលែងលះ និងសុំរាប់អានគ្នាត្រឹមមិត្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


