ជីវិតកម្សាន្ដ
៣នាក់ឪពុកកូន កាច់ Style រៀងខ្លួនជាមួយបទកំពុងល្បី ធ្វើឱ្យហ្វេនលាន់មាត់ថា “ជ្រួលច្របល់ដល់ហើយ idol”
ជិតមួយសប្តាហ៍ បន្ទាប់ពីផលិតកម្ម Galaxy បានបញ្ចេញ MV បទ “កុលាបមានបន្លា” ច្រៀងដោយ ឧកញ៉ា ព្រាប សុវត្ថិ គឺឃើញមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ដោយបានចូលទស្សនាជិត ៤លានដង ខណៈអ្នកខ្លះបានយកបទនេះទៅរាំលេង និងត្រាប់តាមពេញបណ្តាញសង្គម ពិសេស TikTok ។

ជាមួយចម្រៀងដែលកំពុងល្បីនេះ ឧកញ៉ា ព្រាប សុវត្ថិ និងកូនៗ គឺកំលោះសង្ហាសុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ
បាននាំគ្នារាំកាច់ស្ទាយល៍ប្លែកៗគ្នា ក្នុងដៃកាន់ផ្កាកុលាប ២កន្ដ្រក មានរាំ មានត្រាប់មាត់តាមចម្រៀង និងមានទាំងស្ទីលនៃការតុបតែងខ្លួនយ៉ាងស្រស់សង្ហា មិនចាញ់គ្នាផង ធ្វើឱ្យអ្នកគាំទ្ររំភើបបញ្ចេញមតិថា “បីនាក់បងប្អូនធ្វើឲ្យហ្វេនៗជ្រួលច្របល់ដល់ហើយអាយដល”។
ដោយឡែក លើឆាកប្រគុំតន្ត្រីតាមបណ្តាខេត្តនានាឯណេះវិញ តារាចម្រៀងជួរមុខផលិតកម្ម Galaxy Navatra រូបនេះ ក៏ទទួលបានគាំទ្រជាមួយនឹងបទនេះច្រើនផងដែរ។ តួយ៉ាង ជាមួយទឹកដមសំឡេងអមនឹងកាយវិការរាំយ៉ាងរស់រវើក ព្រមនឹងចង្វាក់ mix បែបប្រជាប្រិយលាយសម័យ បង្ហើរសំនៀងលើឆាកតន្រ្តី ឧកញ៉ា ព្រាប សុវត្ថិ បានឆក់យកអារម្មណ៍អ្នកគាំទ្រខ្លួនទ្វេដង ខណៈពេលដែលលោកដើរជូនផ្កាអ្នកគាំទ្រ នៅមុខឆាកតន្ត្រីថ្មីៗនេះ មហាជនបានស្រែកហ៊ោខ្ញៀវខ្ញារ ទទួលផ្កាបញ្ចាំចិត្តពី idol ខ្លួន សាទរនឹងបទល្បី “កុលាបមានបន្លា” ។
គួរជម្រាបថា ក្នុងខែតែមួយ MV ចម្រៀងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដល់ទៅ ៣បទ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។ ប៉ុន្តែក្នុងចំណោមនោះ កុលាបមានបន្លា មិនត្រឹមជាបទល្បីពេញនិយមស្តាប់សម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេ តែក៏ត្រូវបានគេយកទៅរាំត្រាប់តាម ឬរាំកាយវិការប្លែកៗ ទាំងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង TikTok ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


