Connect with us

ជីវិតកម្សាន្ដ

សេង រដ្ឋា ក្តាប់បាន​តួឯកថ្មី​ ក្រោយពេល​របូត​តំណែ​ង​ Miss Grand Cambodia

បានផុស

នៅ

​អតីត​ម្ចាស់​ជយលាភី​ Miss Grand Cambodai កញ្ញា សេង រដ្ឋា ថ្មីៗ​នេះ​បាន​ផ្ទុះ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស ​ជុំវិញ​ការ​ដកតំណែង​ពី​ខាង​ភាគី​ក្រុមហ៊ុន ​ដែល​មិន​បន្ត​ឲ្យ​នាង​គ្រង​មកុដ​ជា​កញ្ញា​ឯង​ទៀត​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​ដក​តំណែង​របស់​កញ្ញា​ សេង ​រដ្ឋា​ នោះ​ទី​ផុត​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយមាន​ការព្រមព្រៀង​គ្នា​ រវាង​នាង​និង​ភាគី​ក្រុមហ៊ុន​តាម​រយៈ​ការ​រំលាយ​ចោល​កិច្ចសន្យា​ហើយ​ប្រគល់​មកុដ​រួម​ទាំង​ប្រាក់​រង្វាន់ ​ដែល​ទទួល​បាន​ទៅ​ក្រុមហ៊ុន​វិញ​។ ​យ៉ាងណាមិញ​បើ​ទោះ​បី​ជា សេង រដ្ឋា ត្រូវ​បាន​របូត​តំណែង Miss Grand Cambodia ចេញពី​ក្នុង​ដៃ​ក៏​ពិត​មែន​ តែ​ត្រូវ​បាន​ប្រភព​បង្ហើប​ថា រដ្ឋា ពេលនេះ​កំពុង​ក្តាប់​បាន​ឱកាស​ណែន​ពេញដៃ​ ខណៈថ្មីៗ​នេះ​ទទួល​បាន​តំណែង​ថ្មី​គ្រង​តំណែង​តួ​ឯង​ទៀតផង​។​

​បើ​យោង​តាម​ប្រភព​ច្បាស់​ការ​ពី​អ្នក​សិល្បៈរួម​អា​ជីព​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា​ កញ្ញា សេង រដ្ឋា ថ្វី​ត្បិត​របូត​តំណែង​ពី​ដៃ​ក៏​ពិត​មែន តែ​ពេលនេះ​ នាង​ក៏​ចាប់ផ្តើម​មានឱកាស​សម្តែង​ជា​ច្រើន​ ខណៈ​ឥឡូវ​នាង​ក្តាប់​បាន​តំណែង​តួឯក​ក្នុង​សាច់រឿង​ភាគ​ថ្មី​ ដែល​គ្រោង​ថត​ឆាប់ៗ​នេះ​។ ​ប្រភព​បាន​លើក​ឡើង​ថា​ សាច់រឿង​ដែល សេង រដ្ឋា ត្រៀម​នឹង​ចាប់​ផ្តើម​ថត​នោះ​ មាន​ចំណងជើង​ថា “បាប​ស្នេហ៍​អតីត” ​។​

​ដោយឡែក ​បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​លោក សា​វិ​ន ហ្វី​លី​ព ដែល​បាន​តំណែង​ជា​តួ​អង្គ​ឪពុក​ក្នុង​សាច់រឿង​នេះ ​បាន​បញ្ជាក់​ដែរថា ​ភាពយន្ត​ភាគ​ថ្មី​នេះ​ នឹង​ធ្វើ​ពិធី​ក្រុង​ពាលី​នៅ​ថ្ងៃស្អែក​។​ ខណៈ កញ្ញា សេង រដ្ឋា ទទួល​បាន​តំណែង​ថ្មី​ជា​តួឯក​ស្រី ហើ​យ​ខ្ញុំ​នឹង​សម្ដែង​ជា​ឪពុក​របស់​លោក ឃឹម ហ្សា​នី​ត ដែល​នឹង​សម្ដែង​ជា​តួឯក​ប្រុស​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​អ្នកនិពន្ធ សុន រដ្ឋា បង្ហើប​ស្នាដៃ​ល្បីៗ​ដែល​ធ្វើ​ឲ្យ អនុស្សាវរីយ៍ សាង​កេរ្តិ៍ឈ្មោះ​ដល់​បច្ចុប្បន្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២៤ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៥២ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម