ជីវិតកម្សាន្ដ
ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ
ខណ:រដូវកាលបៃតងជិតចាប់ផ្តើម កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំនៅប្រទេសកម្ពុជា លោកឧកញ៉ា ព្រាប សុវត្ថិ បានប្រកាសដាក់លក់ដីផ្ទាល់ខ្លួនចំនួនជាង ៨ហិកតាក្នុងតម្លៃពិសេសបំផុត ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ។

ជាការពិតតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានមហាជនដឹងដែរថា បច្ចុប្បន្នលោកក្រៅតែទទួលបានជោគជ័យនៅក្នុងសិល្ប: លោកក៏មានមុខជំនួញជាច្រើនក្នុងដៃផងដែរ។ ម្យ៉ាងទៀត ទោះបីច្ចុប្បន្នលោកមានវ័យច្រើនហើយក៏ដោយ តែរូបសម្បត្តិនៅតែស្រស់សង្ហានិងទាន់សម័យលើការតុបតែងខ្លួនមិនចាញ់តារាស្រកក្រោយឡើយ។
តារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះប្រកាសពីការលក់ដីនៅមណ្ឌលគិរីថា លោកត្រូវការលក់ដីដែលមានទំហំជាង ៨ហិកតានៅក្នុងតម្លៃសមរម្យ និងជាដីដែលមានប្លង់រឹងត្រឹមត្រូវ។ ទីតាំងដីដែលលក់ គឺនៅជាប់នឹងទំនប់អូតេធិបតី និងទឹកជ្រោះរមនា១ ព្រាប សុវត្ថិ ដែលជាទីកន្លែងល្អបំផុត។

ឧកញ៉ា ព្រាប សុវត្ថិ បានបញ្ជាក់ថា “រដូវកាលបៃតងជិតចាប់ផ្តើមហើយ សាកស្រមៃមើលប្រសិនជាយើងមានដីលំហែនៅមណ្ឌលគិរី? តោះ!ចាប់ផ្តើមការតវិនិយោគឆ្នាំថ្មី ជាមួយគម្រោងដីលំហែមណ្ឌលគិរី លោកអ្នកធ្វើការទិញដីនៅ មណ្ឌលគិរី ពេលនេះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន៖
១. ដីដែលមានទីតាំងល្អ
២. ទិញសម្រាប់សាងសង់ផ្ទះលំហែ រីសត
៣. ដីដែលអមដោយបរិយាកាសធម្មជាតិពណ៍បៃតងទឹកធ្លាក់
៤. ទទួលបានតម្លៃពិសេស ដែលមិនធ្លាប់មាន។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងទៅកាន់លេខ 010 55 97 97 / 095 855 556 ។

កំពូលតារាចម្រៀងមានងារឧកញ៉ា លោកព្រាប សុវត្ថិ គឺបានចូលប្រឡូកនៅក្នុងវិស័យសិល្ប:ចម្រៀងយ៉ាងជោគជាំមានរយ:ពេលជាង ២០ឆ្នាំហើយ ដោយលោកសាងបាននូវប្រជាប្រិយភាពល្បីល្បាញ និងការគាំទ្រទូទាំងប្រទេសគ្មានតារាចាស់-ថ្មីរូបណាអាចប្រជែងតំណែង ឬជំនួសលោកបានឡើយ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


