ជីវិតកម្សាន្ដ
Super Junior និងតារា K-POP ល្បីៗកូរ៉េ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ “ប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”
ក្រុម Super Junior និងសិល្បករសិល្បការិនីល្បីៗរបស់ K-POP នៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល” ។ នេះបើតាមការបញ្ជាក់របស់ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ១៦ ខែមករានេះ។

កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមនិងលោក ម៉ម ប៉ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានជួបពិភាក្សាគ្នា ស្តីពីការសហការរៀបចំ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល” ដែលគ្រោងរៀបចំធ្វើចន្លោះខែឧសភា-ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។
ក្នុងជំនួបនោះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការសហការរៀបចំព្រឹត្តិការណ៍នេះ ដោយការជួយសម្របសម្រួល និងបន្តផ្សព្វផ្សាយព្រឹត្តិការណ៍នេះនៅកម្ពុជា, កូរ៉េ, ជប៉ុន, ហ្វីលីពីន និងតៃវ៉ាន់ ។

បើតាមការបញ្ជាក់ ព្រឹត្តិការណ៍មួយនេះ នឹងមានការចូលរួមសម្តែងពីតារា K-POP របស់សាធារណរដ្ឋកូរ៉េ ពិសេសក្រុមតារាចម្រៀងបុរសដ៏ល្បី Super Junior ក៏ដូចជាសិល្បករខ្មែរជាច្រើនរូបទៀត ក្នុងគោលដៅប្រមូលមូលនិធិសប្បុរសធម៌ជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្រឹះស្ថានអប់រំនានានៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រៅពីបញ្ជាក់ច្បាស់ៗនៃវត្តមានក្រុម Super Junior ក្រសួងក៏ពុំទាន់បង្ហាញឈ្មោះសិល្បករសិល្បការិនីផ្សេងទៀតនោះដែរ។
គួរជម្រាបដែរថា នេះជាលើកទីមួយហើយ សម្រាប់វត្តមាននៃក្រុម Super Junior ជាក្រុមចម្រៀងបុរសដែលធ្លាប់មានសមាជិកច្រើនជាងគេ និងមុនគេបង្អស់ក្នុងប្រវត្តិសាស្ត្រក្រុមចម្រៀង K-Pop និងល្បីល្បាញខ្លាំងបំផុតនៅកម្ពុជា កាលពីជាង ១៥ឆ្នាំមុន៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?