ជីវិតកម្សាន្ដ
ក្រុម Kpop នារីថ្មី សមាជិកម្នាក់ អាយុក្មេងជាងគេពេក ត្រូវហ្វេនដេញឲ្យទៅរៀនវិញ
កាលពីថ្មីៗនេះ ផលិតកម្ម Starship Entertainment បានប្រកាសអំពីការបង្ហាញខ្លួនរបស់ក្រុមនារីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Kiikii ដែលសមាជិកម្នាក់ Jiyu ទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ដោយនាងមានអាយុក្មេងជាងគេ ទើបតែ១៤ឆ្នាំប៉ុណ្នោះ។
បើយោងទៅតាមព័ត៌មានដែលបានលាតត្រដាងអំពីអាយុរបស់ Jiyu បានបង្ហាញថានាងកើតនៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១០ បើគិតតាមអាយុទូទៅគឺ ១៤ឆ្នាំ។ ទន្ទឹមនឹងនោះ អ្នកលេងបណ្ដាញសង្គមនាំគ្នាមិនសូវពេញចិត្តជាមួយនឹងការបង្ហាញខ្លួនរបស់ Jiyu នោះទេ ក៏ព្រោះតែនាងនៅក្មេងពេក ហើយចង់ឲ្យនាងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យសិន។

ផ្ទុយទៅវិញ អ្នកគាំទ្រជនជាតិកូរ៉េ បែរជាបញ្ចេញមតិយោបល់បកទៅកាន់អ្នកលេងបណ្ដាញសង្គមវិញថា Jiyu មានទេពកោសល្យល្អ និងមានក្ដីស្រម៉ៃចង់ក្លាយជាតារា Kpop ហើយនាងមានសមត្ថភាពអាចក្លាយជាសមាជិកក្រុម Kiikii បាន មិនមានអ្នកណាបង្ខំនោះទេ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


