ជីវិតកម្សាន្ដ
ម៉ូលីកា ឧបត្ថម្ភថវិកា១ពាន់ដុល្លារតាមលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីជួយកុមារកំព្រា
តារាចម្រៀងស្រី អ្នកនាង ម៉ូលីកា និងស្វាមីលោក ហុង ម៉ានុណ ហៅឆានុន បានទៅជួបផ្ទាល់ជាមួយលោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នឹងបានឧបត្ថម្ភនូវថវិកា ចំនួន១០០០ដុល្លារ តាមរយៈលោកជំទាវ ដើម្បីជួយដល់កុមារកំព្រា នៅខេត្តសៀមរាប។

លោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរសារថ្លែងអំណរគុណដល់តារាស្រី ម៉ូលីកា ថា”តាំងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជាកុលបុត្រ សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយថវិកាដល់កុមារកំព្រា ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។


១. កូនប្រុស ហុង ម៉ានុណ និងកូនស្រី អឿន ម៉ូលីកា ១០០០ដុល្លារ។ សូមជូនពរដល់កូនៗទាំងអស់ សូមឲ្យបានជួបតែនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។ លោកជំទាវ ហ៊ុន ស៊ីណាត ដែលតែងតែបង្ហាញការរាប់អាន និងអញ្ជើញចូលរួមកម្មវិធីតារាសិល្បៈទូទៅ ដោយមិនប្រកាន់នោះ បានបង្ហាញភាពស្និតស្នាលជាមួយម៉ូលីកា និងស្វាមីដូចកូនចៅរបស់លោកជំទាវដែរ។ លោកជំទាវ ហ៊ុន ស៊ីណាត ថែមទាំងបានបីកូនស្រីម៉ូលីកា កុមារីឈ្មោះ”នុន ច័ន្ទម៉ូនីតា“ដោយក្ដីស្រលាញ់ដូចជាចៅបង្កើតរបស់លោកជំទាវទៀតផង ទើបធ្វើឲ្យអ្នកនាង ម៉ូលីកា និងលោកឆានុន រំភើបចិត្តខ្លាំង។ អ្នកនាង ម៉ូលីកា បានបញ្ចេញសារថា”នីតា កូនម្ដាយកូនមានសំណាងណាស់ បានលោកជំទាវ ឲ្យពរកូន សូមឲ្យកូនរៀនចេះឆ្លាត ធ្វើជាមនុស្សល្អ ចេះជួយដល់សង្គម ឲ្យឆ្លងតាមលោកជំទាវយាយ ហ៊ុន ស៊ីណាត ណាកូន ថ្ងៃនេះ មកលេងជំទាវម៉ែ សប្បាយណាស់”។

គួររលឹកថា ជាញឹកញាប់ គេកត់សម្គាល់ឃើញតារាចម្រៀងស្រី អ្នកនាង ម៉ូលីកា តែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជាបន្ដបន្ទាប់ ដើម្បីចូលរួមជួយដល់សង្គមដូចជាមុននេះ នាងបានបរិច្ចាគនូវថវិកាមួយចំនួន ជូនដល់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងជនរងគ្រោះ ដោយទឹកជំនន់ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ