ជីវិតកម្សាន្ដ
មរតកបន្សល់ពី សាន់ឆាយ នៅតែចម្រូងចម្រាសរវាងប្ដីមុននិងក្រោយ រួមទាំងកូនតូចៗទាំង២
Barbie បានស្លាប់នៅអាយុ ៤៨ឆ្នាំ តាមសេចក្តីរាយការណ៍ថា បានបន្សល់ទុកនូវទ្រព្យសម្បត្តិដ៏ធំសម្បើម។ ទោះជាតួរលេខពិតមិនច្បាស់ ប៉ុន្តែមរតកទាំងនោះរួមបញ្ចូលនូវអចលនទ្រព្យចំនួនពីរ វីឡានៅសារមន្ទីរវិចិត្រសិល្បៈជាតិ និងផ្ទះមួយនៅស្រុក Xinyi ទីក្រុងតៃប៉ិ ដែលមានតម្លៃសរុបជាង ១៨.២ លានដុល្លារអាមេរិក។
កន្លងមកមេធាវីជាច្រើន បានចង្អុលបង្ហាញថា យោងតាមក្រមរដ្ឋប្បវេណីបច្ចុប្បន្ន មនុស្សទីមួយនៃអ្នកស្នងមរតករួមមាន DJ Koo និងកូនពីរនាក់របស់នាង ។ ក្នុងនាមជាអ្នកស្នងមរតកស្របច្បាប់ មិនថាតួរឿង Meteor Garden បានបន្សល់ទុកនូវបណ្ដាំមរតកឬអត់នោះទេ DJ Koo នៅតែមានសិទ្ធិទទួលបានចំណែកនៃទ្រព្យដែលតារាស្រីបន្សល់ទុក។ យ៉ាងហោចណាស់ ១/៦ និងច្រើនបំផុត ១/៣ អាស្រ័យលើករណីជាក់លាក់។
ទោះជាយ៉ាងណាក៏ដោយ គេហទំព័រមួយចំនួនបាននិយាយថា សាន់ឆាយ និងស្វាមីកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនពេលរៀបអាពាហ៍ពិពាហ៍ ដែលរួមមានឃ្លាមួយដើម្បីលះបង់មរតក។ ប្រសិនបើព័ត៌មាននេះត្រឹមត្រូវ នោះឌីជេគ្មានអ្វីពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនាងទេ។
ជាពិសេស បន្ទាប់ពី DJ បានប្រកាសថា គាត់នឹងលះបង់សិទ្ធិក្នុងការទទួលមរតកទ្រព្យរបស់ Barbie មេធាវីជាច្រើននៅតៃវ៉ាន់បានព្រមានផលិតករតន្ត្រីដែលកើតក្នុងឆ្នាំ ១៩៦៩ ថា ទោះបីជាគាត់បានលះបង់សិទ្ធិក៏ដោយ ទ្រព្យសម្បត្តិដែលគាត់សមនឹងទទួលបាន មិនអាចផ្ទេរដោយផ្ទាល់ទៅឲ្យម្ដាលក្មេកបានទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រព្យនោះនឹងបែងចែកស្មើៗគ្នារវាងកូនទាំងពីររបស់សាន់ឆាយវិញ។
ទោះជាបែបនេះក្ដី យោងតាមមេធាវី និងជាអ្នកនយោបាយបានឲ្យដឹងថា ដោយសារកូនទាំងពីររបស់នាងជាអនីតិជន ដូច្នេះឪពុកបង្កើត និងជាអាណាព្យាបាលស្របច្បាប់មានសិទ្ធិគ្រប់គ្រងមរតកទាំងអស់ រហូតដល់ក្មេងទាំងពីរមានអាយុ ១៨ ឆ្នាំ។ ប្រសិនបើ DJ Koo មិនចង់ឲ្យរឿងនេះកើតឡើង គាត់នឹងត្រូវទទួលយកមរតកជាមុនសិន រួចផ្ទេរទៅឲ្យម្តាយក្មេក។ ប៉ុន្តែ វិធីសាស្ត្រនេះធ្វើឲ្យសិល្បករកូរ៉េទទួលបន្ទុកពន្ធយ៉ាងច្រើន។
មិនតែប៉ុណ្ណោះ បន្ទាប់ពីភរិយាស្លាប់ ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្ទុះឡើងជាមួយនឹងពាក្យចចាមអារ៉ាមថា DJ Koo ជាមនុស្សឆ្លាត រក្សាភាពស្ងៀមស្ងាត់ និងចៀសវាងប្រព័ន្ធផ្សព្វផ្សាយដើម្បីការពារខ្លួន ចៀសវាងរឿងអាស្រូវ ទុកឲ្យ Wang Xiaofei ក្លាយជាអ្នករិះគន់ ខណៈគាត់ទទួលបានផលប្រយោជន៍នៅចុងក្រោយគេ។
សូម្បីតែ DJ លះបង់មរតកក៏ដោយ ក៏មនុស្សមួយចំនួនបាននិយាយថា សិល្បករប្រុសស្គាល់ច្បាប់នៅតៃវ៉ាន់ ប៉ុន្តែសម្តែងនៅចំពោះមុខអ្នកផ្សេងដើម្បីទទួលបានភាពល្បីល្បាញ។ បន្ទាប់ពីទទួលបានមរតក លោកអាចនឹងប្រើលេសពន្ធខ្ពស់ មិនផ្ទេរទ្រព្យសម្បត្តិទៅម្តាយក្មេកដាច់ខាត។
យ៉ាងណាមិញ ប្រឈមមុខនឹងចម្រូងចម្រាសមិនចេះអស់ជាបន្តបន្ទាប់ អ្នកគាំទ្របានលើកឡើងថា ទង្វើរបស់ DJ Koo គឺសមហេតុផល គ្មានប្តីណាដែលបាត់បង់ប្រពន្ធហើយបែរជាបង្ករឿងអាស្រូវឡើយ ប្រសិនបើគាត់ពិតជាឈឺចាប់ ហើយ Wang Xiaofei ត្រូវបានគេរិះគន់ថាមានប្រតិកម្មខ្លាំងពេក មិនមានពាក់ព័ន្ធអ្វីជាមួយ DJ Kooឡើយ ។ ការផ្ទេរទ្រព្យសម្បត្តិទៅឲ្យម្តាយក្មេកបង្ហាញពីសុច្ឆន្ទៈ ។លើសពីនេះទៀត អ្នកគាំទ្រក៏បានសង្កត់ធ្ងន់ថា ឌីជេមិនខ្វះលុយនោះទេ។ គាត់មានអាជីពជោគជ័យក្នុងរយៈពេលជាង ៣០ ឆ្នាំ និងមានទ្រព្យសម្បត្តិរាប់លានដុល្លារនៅប្រទេសកូរ៉េឯណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទោះមិនល្បីដូច សាន់ឆាយ តែទ្រព្យធនស្វាមីទី២ មានមិនចាញ់គ្នាប៉ុន្មានទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


