Connect with us

ជីវិតកម្សាន្ដ

ដៃគូសម្ដែងស៊ីចង្វាក់គ្នា៣គូនេះ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំង ក្នុងរឿងភាគថ្មី

បានផុស

នៅ

តាមរយៈប្រភពព័ត៌មាន Thai Update បានអោយដឹងថា មានទស្សនិកជននិងគាំទ្រជាច្រើនពេញចិត្តពេញថ្លើមជាមួយ​តារា​ស​ម្ដែ​ង​​ប្រុសស្រីថៃ ៣គូ និងបញ្ជាក់ថាពួកគេជាដៃគូសម្ដែងដែលស៊ីចង្វាក់គ្នានិងសក្តិសមគ្នាខ្លាំង បន្ទាប់ពីពួកគេបានសម្ដែងរឿង​ភា​គ​ថ្មី​ជា​​មួយគ្នា។

មោះ! ឥឡូវមកតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

១. Mike Pattaradet និង Mookda Narinrak

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេមានសមត្ថភាពសម្ដែងល្អគួ​រឲ្យកត់សម្គាល់ នៅពេលលេងជាគូនៅក្នុងរឿង «Suparburoot Jorm Jon: Maturot Lo​hg​a​n»​។ រឿងថ្មីរបស់ពួកគេដែលមានចំណងជើងថា «Ku Kaen San Ruk» កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧។

២. August Vachiravit និង Namfah Thunyaphat

August Vachiravit និង Namfah Thunyaphat បានធ្វើការជាមួយគ្នាក្នុងរឿងភាគ «Krong Karm»។ ឥលូវនេះ ពួកគេបានដើរតួជា​ដៃ​​គូគ្នានៅក្នុងរឿងភាគថ្មីដែលមានចំណងជើងថា «Mae Krua Kon Mai»។ រឿងភាគថ្មីនេះទទួលបានការឆ្លើយតបល្អពី​ទស្ស​និ​ក​ជន ​និងទទួលបានចំណាត់ថ្នាក់ល្អ ដែលមានអ្នកទស្សនាច្រើនផងដែរ។

៣. Bright Norraphat និង Cheer Thikumporn

តារាប្រុសសង្ហា Brigue Norraphat និង Cheer Thikumporn ធ្វើការជាមួយគ្នាជាលើកដំបូងអោយប៉ុស្តិ៍ ONE 31 ក្នុងរឿង «Leh Lu​an​g »។ ទោះបីពួកគេត្រូវសម្ដែងជាតួចិត្តអាក្រក់នៅក្នុងរឿងក្តី ប៉ុន្តែតួអង្គពួកគេទាំងពីរធ្វើឱ្យអ្នកទស្សនា​ជក់ចិត្តការសម្ដែង​ពួក​គេ​ជា​ខ្លាំង៕

អត្ថបទផ្ដល់ដោយ៖ Porman

ចុចអាន៖គម្រប់អាយុ ២៨ឆ្នាំរបស់ Yaya ទទួលបានកាដូ និងពាក្យជូនពរយ៉ាងពិសេសពីមិត្តប្រុស

ចុចអាន៖ទីបំផុត! Max Nattapol សារភាពថាខ្លួនកំពុងមានទំនាក់ទំនងស្នេហាជាមួយ Mook Worranit

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម