ជីវិតកម្សាន្ដ
ស្នាដៃអ្នកនិពន្ធជើងចាស់ នឹងត្រូវបោះពុម្ពឡើងវិញទាំងអស់ តាមរយៈគម្រោង «គាស់ព្រលឹងស្នាដៃអ្នកនិពន្ធខ្មែរ»
ឧកញ៉ា ជា តុងហ៊ួរ បានប្រកាសជាសាធាណៈនូវគម្រោងមួយឈ្មោះថា “គាស់ព្រលឹងស្នាដៃ អ្នកនិពន្ធខ្មែរ” ក្នុងគោលបំណងចង់រក្សារនូវតម្លៃវប្បធម៌ ស្នាដៃអ្នកនិពន្ធជើងចាស់ពីបុរាណ បង្កើតការងារ និងចំណូលដល់អ្នកនិពន្ធ។ លើសពីនេះ គឺដើម្បីជាការរួមចំណែកថែរក្សារការពារអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ទុកដល់អ្នកជំនាន់ក្រោយជាស្នាដៃប្រវត្តិសាស្រ្ត និងទុកកេរដំណែលសម្រាប់ជនជាតិខ្មែរ។

ឧកញ៉ា ជា តុងហួរ បានរៀបរាប់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ លោកមានបំណងក្នុងការចូលរួមចំណែក បោះពុម្ភសៀវភៅរបស់អ្នកនិពន្ធខ្មែរទាំងអស់ឡើងវិញ ជាស្នាដៃពិត ស្នាដៃឯក មិនបកប្រែពីបរទេស ដើម្បីលើកកម្ពស់ការអាន លើកកម្ពស់ស្នាដៃរបស់អ្នកនិពន្ធពីបុរាណ ដែលមានសៀវភៅរាប់មុឺនក្បាល ជាមានស្នាដៃដែលកប់ទុកចោល ជាយូរណាស់មកហើយ។
លោកថា ក្មួយម្នាក់នេះ សូមចេញថ្លៃបោះពុម្ភជូន និង ចូលរួមការផ្សព្វផ្សាយ លក់ចេញ ដើម្បីបង្កើនប្រាក់ចំណូលជូនអ្នកនិពន្ធគ្រប់ៗរូប រួមទាំង រក្សារនូវកិត្តិយស និងគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន គឺព្រលឹងស្នាដៃអ្នកនិពន្ធខ្មែរ។
ហេតុនេះ លោកស្នើអ្នកនិពន្ធ ចាស់ព្រឹទ្ធាចារ្យ សាស្រ្តាចារ្យ នៅក្នុងស្រុកក្រៅស្រុកទាក់ទងទៅកាន់លោកផ្ទាល់ ដើម្បីរួមគ្នាលើកកម្ពស់អក្សរសាស្រ្ត អក្សរសិល្ប៍ជាតិ និងស្នាដៃអ្នកនិពន្ធខ្មែរឱ្យមានព្រលឹងរស់ឡើងវិញ។
តាមរយៈគម្រោងនេះ លោក ទឹម ម៉ានី អ្នកនិពន្ធជើងចាស់មួយរូប ដែលមានស្នាដៃរាប់សិបចំណងជើងមកហើយ ដែលគេច្រើនស្គាល់លោកតាមរយៈនាមប៉ាកា ស្មេរ បានលើកឡើងថា ក្នុងនាមជាអ្នកនិពន្ធជើងចាស់ម្នាក់ លោកពិតជាមានចិត្តត្រេកអរណាស់នូវឆន្ទៈមោះមុតរបស់ឧកញ៉ា ជា តុងហួរ ដែលមានបំណងលើកស្ទួយវប្បធម៌អក្សរសាស្រ្តខ្មែរឱ្យនៅគង់វង្ស និងលើកកម្ពស់ការអានដើម្បីអនាគតកូនខ្មែរជំនាន់ក្រោយ ហើយលោកស្វាគមន៍ជានិច្ច។ ជាមួយគ្នានេះ អ្នកនិពន្ធជើងចាស់ និងថ្មីជាច្រើន ក៏បានបង្ហាញការគាំទ្រ និងអបអរចំពោះគំនិតនៃការផ្តួចផ្តើមនេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


