ព័ត៌មានជាតិ
ឧកញ៉ា ជា តុងហ៊ួរ ប្រាប់រឿង១០ដែលត្រូវប្រុងប្រយ័ត្ននៅក្នុងសង្គមបច្ចុប្បន្ន
ឧកញ៉ា ជា តុងហ៊ួរ ដែលជាសហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជា និងមានអាជីវកម្មជាច្រើននៅក្នុងដៃ បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ណែនាំពីគន្លឹះរស់នៅក្នុងសង្គម១០ចំណុច ដែលមនុស្សគ្រប់រូបត្រូវមានការបត់បែន និងប្រុងប្រយ័ត្នជានិច្ច។

រស់នៅក្នុងសង្គមមួយ គឺតម្រូវឱ្យមនុស្សគ្រប់រូបចេះសង្កេត មានភាពរហ័ស និងឈ្លាសវៃ អាចបត់បែនតាមកាលៈទេសៈបានច្រើន ទើបជីវិតមិនសូវជួបបញ្ហា។ ជាពិសេស គឺមិនត្រូវទុកចិត្តនរណាម្នាក់ខ្លាំងពេកឡើយ ចុងក្រោយអ្នកអាចនឹងបាត់បង់ទំនុកចិត្ត និងទទួលបានមកវិញត្រឹមតែការខកចិត្តប៉ុណ្ណោះ។ ឧកញ៉ា ជា តុងហ៊ួរ បានសរសេរនៅក្នុងគណនីយហ្វេសប៊ុករបស់លោកថា៖ “មេរៀនក្នុងសង្គមខុសគ្នាឆ្ងាយណាស់ពីមេរៀនក្នុងសាលាដែលអ្នកពិបាកនឹងយល់ក្នុងបរិបទសង្គមនីមួយៗ ដែលទាមទារ ការបត់បែន សម្របខ្លួនខ្លាំងបំផុត សង្កេត រហ័ស ប្រុងប្រយ័ត្ន ជាពិសេស គឺ ស្តាប់ឱ្យច្រើនជាទីបំផុត”។

ជាមួយគ្នានេះ លោកក៏បានបង្ហាញណែនាំនូវ ១០ចំណុចសំខាន់ៗសម្រាប់អ្នកដែលរស់នៅក្នុងសង្គមត្រូវចេះប្រុងប្រយ័ត្នដូចតទៅ៖
ទី១.រស់នៅក្នុងសង្គម អ្នកត្រូវប្រុងប្រយ័ត្នចំពោះពាក្យសរសើររបស់គេ នៅពេលដែលគេសរសើរអ្វីមួយពីអ្នកមានន័យថា គេសំឡឹងមើលឃើញអ្វីមួយហើយ។ ដូច្នេះ អ្នកមិនត្រូវសប្បាយនឹងពាក្យសរសើរនោះទេ អ្នកត្រូវភ័យ និងប្រុងប្រយ័ត្នបន្ថែម។
ទី២.ប្រសិនជាមាននរណាម្នាក់ទិញកាដូរថ្លៃៗឱ្យអ្នក អ្នកអាចទទួលយកវាបាន ប៉ុន្តែ កុំសន្យាថា នឹងឱ្យអ្វីទៅវិញដែលហួសនឹងសមត្ថភាពរបស់ខ្លួន ពុំដូច្នេះទេ នឹងធ្វើឱ្យជីវិតអ្នកវេទនា។
ទី៣.ចូរអ្នកកុំជឿលើពាក្យលួងលោម និងការសន្យា អ្នកត្រូវរៀនសង្កេតពីសកម្មភាពមនុស្សនៅក្នុងសង្គមឱ្យបានច្រើន ព្រោះក្នុងសង្គមបច្ចុប្បន្នសម្បូរដោយមនុស្សអួតអាង អាត្មានិយមជាដើម។
ទី៤.រាប់អានមនុស្សត្រូវចេះពិចារណា កុំរាប់អានប្រភេទមនុស្សដែលនាំឱ្យវិនាសដល់ខ្លួនឯង។
ទី៥.មុនចូលភាគហ៊ុនរកស៊ីជាមួយនរណាម្នាក់ត្រូវសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ មិនថាជាមួយមិត្តភក្តិ ឬ នរណាម្នាក់ឡើយត្រូវប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងខាតបង់ពេលក្រោយ។

ទី៦.រស់នៅកុំអួតក្អេងក្អាងអំពីសម្ភារៈនិយម អ្នកមានពិតគេមិនដែលអួតឡើយ ប្រសិនគេអួតអ្វីទៅអ្នក ច្បាស់ណាស់គេចង់បោកប្រាស់អ្នកដោយសម្ភារៈនិយមហើយ។
ទី៧.អ្នកត្រូវចេះរស់នៅដោយការសម្របខ្លួនឱ្យបានល្អ។ ប្រសិនជាប៉ះចំប្រភេទមនុស្សដែលបបួលអ្នកទៅរកផ្លូវខុស អ្នកកុំខ្លាចចិត្ត ត្រូវចេះហ៊ានប្រកែកដោយពាក្យសម្តីល្អៗ។
ទី៨.គ្រប់យើងនៅក្នុងសង្គម អ្នកមិនអាចជឿនឹងភ្នែកទាំងគូបានទេ ត្រូវចេះវិភាគ។ ព្រោះមនុស្សមិនដូចគ្នាទេ សម្បូរណាស់ជនបោកប្រាស់។
ទី៩.សូមប្រុងប្រយ័ត្ន កុំយករឿងសំងាត់របស់ខ្លួនទៅប្រាប់អ្នកដទៃផ្តេសផ្តាស អ្នកប្រាប់កាន់តែច្រើន ពួកគេនឹងមើលងាយអ្នកកាន់តែខ្លាំង យូរៗអ្នកនឹងអស់តម្លៃសម្រាប់ខ្លួនឯង។
និងទី១០.រស់នៅក្នុងសង្គមត្រូវរស់ជាខ្លួនឯង កុំព្យាយាមយកចិត្តនរណាដើម្បីប្រយោជន៍ ហើយក៏មិនត្រូវរស់នៅដាក់ខ្លួនពេកដែរ នាំឱ្យគេជិះជាន់អ្នកនៅថ្ងៃណាមួយ។ នេះជា១០ចំណុច ដែលឧកញ៉ា ជា តុងហ៊ួរ បានលើកឡើងមក។
សូមជម្រាបថា ឧកញ៉ា ជា តុងហ៊ួរ ជាឧកញ៉ាវ័យក្មេងនៅកម្ពុជាដែលមានជំនួញជាច្រើននៅក្នុងដៃ ហើយលោកក៏ជាអ្នកនិពន្ធសៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” ដែលនិយាយពីជីវិតផ្តើមពីសំណុចសូន្យគ្មានអ្វីសោះ រហូតដល់ចំណុចដែលលោកអាចគ្រប់គ្រងជំនួញជាច្រើននៅក្នុងដៃ។ សៀវភៅនេះ ក៏បានណែនាំលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបអាចកែប្រែចំណុចបរាជ័យមកជាចំណុចជោគជ័យ ព្រមទាំង បង្ហាញពីតថភាពក្នុងសង្គម និងការរាប់អានមនុស្សផងដែរ៕

ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ