ជីវិតកម្សាន្ដ
ឆ្លៀតពេលកំពុងព្យាបាលកូវីដ-១៩លោក លី ស៊ីនហួន និពន្ធចម្រៀងដ៏មានអត្ថន័យចេញពីមន្ទីពេទ្យ
វាចារពិតចេញពីមន្ទីរព្យាបាលកូវីដ- ១៩ គឺជាចំណងជើងបទថ្មីដែលជាស្នាដៃនិពន្ធដោយលោក លី ស៊ីនហួន ដែលជាអ្នកនិពន្ធនិងជាអ្នកដឹកនាំសម្ដែងមួយរូបប្រចាំផលិតកម្មហង្សមាសខណៈដែលបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅឯមន្ទីរពេទ្យ។

អ្នកនិពន្ធល្បីឈ្មោះរូបនេះបន្ទាប់រកឃើញឆ្លងជំងឺកូវីដ-១៩កាលពីថ្មីៗមកនោះ បច្ចុប្បន្នគឺកំពុងតែសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke។ ប៉ុន្តែយ៉ាងណាមិញអំឡុងពេលនៃការសម្រាកព្យាបាលជំងឺដ៏កាចសាហាវនេះដែរ លោកក៏បានឆ្លៀតនិពន្ធទំនុកច្រៀងបទ៖«វាចារពិតចេញពីមន្ទីរព្យាបាលកូវីដ១៩» ដែលមានខ្លឹមសារនិងអត្ថន័យអប់រំនិងបង្ហាញពីផលលំបាកដែលបង្កដោយជំងឺមួយនេះ។

បទនេះគឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួន ,និពន្ធបទភ្លេងដោយលោក រ៉ុង សេរីវណ្ណ,ច្រៀងដោយអ្នកនាងសូរ ស្រីមុំ និងដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារដោយឯកឧត្តម អេង កេងឈុន ខណៈបទនេះទទួលបានការគាំទ្រនិងសរសើរយ៉ាងច្រើនពីមហាជន។
តាមរយៈវីដេអូបទចម្រៀងដែលមានរយៈពេលជាង៤នាទីនេះដែរលោក លី ស៊ីនហួន ក៏បានចេញសារមកផ្ដាំផ្ញើចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាថាសូមចងចាំនូវពាក្យ៣កុំ និង៣ការពារដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោទាំងអស់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


