ជីវិតកម្សាន្ដ
អាជីព Angelababy កំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមខ្លាំង
បណ្ដាញព័ត៌មាន Sohu បានរាយការណ៍កាលពីថ្ងៃទី ២៨ ខែកុម្ភៈថា គឺជាថ្ងៃកំណើតរបស់ Angelababy ហើយដើម្បីត្រៀមថ្ងៃសំខាន់ តារាស្រីរូបនេះ មិនត្រឹមតែថតរូបពីរផ្សេងគ្នាប៉ុណ្ណោះទេ ថែមទាំងបានប្រកាសកុងត្រាថ្មីមួយទៀត ដើម្បីរំលឹកដល់អាយុជីវិតថ្មី សំណាងល្អ និងភាពចម្រុងចម្រើន ខណៈដែលកាលពីមុននាងទើបតែត្រូវបានហាមមិនឲ្យនិយាយនៅលើបណ្ដាញសង្គម។
យ៉ាងណា មុនពេលតារាស្រីវ័យ៣៦ឆ្នាំ ធ្លាក់ចូលទៅក្នុងរឿងអាស្រូវ ខួបកំណើតរបស់នាងគឺមានភាពអ៊ូអរខ្លាំងណាស់។ នាងបានទទួលការជូនពរជាច្រើនពីមិត្តរួមការងារ និងដៃគូ ហើយថែមទាំងមានពិធីជប់លៀងអបអរសាទរផ្សេងៗជាច្រើនផងដែរ។ ប៉ុន្តែក្នុងឆ្នាំនេះ មានតែតារាសម្ដែង Li Chen ប៉ុណ្ណោះដែលបានផ្ញើសារអបអរសាទរដល់ Angelababy។
ក្រោយមក នៅលើបណ្តាញសង្គម Weibo ប្រធានបទ មិត្តភាពរបស់ Li Chen និង Angelababy បានលេចចេញមក។ ជាពិសេស ទស្សនិកជន បានលើកឡើងអំពីអ្នសិល្បៈផ្សេងទៀតដែលមិនអាចមកចូលរួមក្នុងពិធីមួយនេះបាន។ មិនត្រឹមតែប៉ុណ្ណោះ មិត្តភ័ក្តិល្បីឈ្មោះពីរដួងគឺ Yang mi និងពិធីករប្រុសម្នាក់ទៀត ដែលធ្លាប់ជប់លៀងជាមួយតារាស្រី ពេលនេះក៏កំពុងតែឃ្លាតឆ្ងាយពីនាងផងដែរ។

ជាពិសេស Angelababy បានគេចផុតពីការហាមប្រាមក្នុងការនិយាយ ប៉ុន្តែការពិតអាជីពរបស់នាង គឺមិនស្ថិតស្ថេរ ហើយកេរ្តិ៍ឈ្មោះទៀតសោទ មិនអាចត្រលប់មកវិញដូចពីមុននោះទេ។ កន្លងមក ភាពយន្តដែលត្រូវបានចាក់ផ្សាយនាពេលថ្មីៗនេះ ប៉ុន្តែទទួលបានការពិនិត្យគុណភាពអន់។ ខ្សែភាពយន្តនេះ បានប្រើប្រាស់ឥទ្ធិពលពិសេសមិនល្អ និងឈុតឆាកក្លែងក្លាយ រហូតដល់ក្លាយជាប្រធានបទនៃការពិភាក្សាដែលមានអ្នកចូលមើលរហូតដល់ ៥០ លានដងនៅលើ Weibo ។ ទស្សនិកជនជឿថា សូម្បីតែនៅឆ្នាំ ២០២៥ គុណភាពនៃខ្សែភាពយន្តរបស់នាង នឹងអាក្រក់ដូច Love in the Sea of Hatred (២០១៧) ដែរ។ ជាមួយគ្នានេះ ការសម្ដែងរបស់នាង ក៏រងការរិះគន់ផងដែរ។
នៅក្នុងខែកុម្ភៈ ខ្សែភាពយន្តចុងក្រោយរបស់ Angelababy គឺ «Everlasting Longing» ត្រូវបានចាក់ផ្សាយ ប៉ុន្តែមិនអាចបង្កើតការពិភាក្សាណាមួយបានទេ។ ការចាក់ផ្សាយភាពយន្តទាំងនេះ មិនត្រឹមតែមិនបានជួយ Angelababy ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង កាន់តែអាក្រក់ថែមទៀត។ តារាស្រីរងការរិះគន់ថាល្បីជាង១០ឆ្នាំ សម្ដែងជាង១៥ឆ្នាំតែធ្វើមិនបានល្អ។
ទស្សនិកជនបានស្នើឲ្យនាងឈប់សម្តែង ។ ផលិតករក៏បានដឹងថា Angelababy មិនអាចទាក់ទាញទស្សនិកជន និងមិនអាចអនុវត្តខ្សែភាពយន្តនេះបានទេ។ យោងតាម QQ វានឹងពិបាកសម្រាប់នាង ក្នុងការទទួលបានតួឯកស្រីបន្ថែមទៀតនាពេលអនាគតដ៏ខ្លី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដកបម្រាមភ្លាម Angelababy វិលមកអាជីពភ្លែតក៏ត្រូវគេរិះគន់ថា សម្ដែងអន់បំផុត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


