ជីវិតកម្សាន្ដ
Louis Koo ប្រកាសដោយត្រង់ថា ថតឈុតស្រាតក៏ព្រមដែរ
នៅក្នុងព្រឹត្តិការណ៍ Filmart 2025 លោក Louis Koo ត្រូវបានផ្តល់កិត្តិយសជាបុគ្គលដែលមានចំណាប់អារម្មណ៍ ក្នុងការទទួលស្គាល់ ការរួមចំណែករបស់គាត់ចំពោះឧស្សាហកម្មភាពយន្ត។ ក្នុងព្រឹត្តិការណ៍នោះ តារាសម្ដែងវ័យ៥៤ឆ្នាំ បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលគាត់បានចែករំលែកអំពីសុខភាពនៃឧស្សាហកម្មភាពយន្តហុងកុង និងចិននាពេលថ្មីៗនេះ។

នៅមហោស្រពភាពយន្តអន្តរជាតិហុងកុងលើកទី ៤៩នាពេលខាងមុខ ភាពយន្តតំណាងរបស់ Louis Koo ចំនួន ១០ នឹងត្រូវបានចាក់បញ្ចាំង។ តារាប្រុសហុងកុងបាននិយាយថា ស្នាដៃទាំងនេះតំណាងឲ្យដំណាក់កាលផ្សេងៗនៃភាពចាស់ទុំក្នុងអាជីពរបស់គាត់។
ទន្ទឹមគ្នានោះដែរ នៅពេលសួរថា តើគាត់ចង់សាកល្បងតួនាទីអ្វីបន្ថែមទៀតឬអត់ Louis Koo បាននិយាយថា គាត់បានសម្តែងនៅក្នុងខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រជាច្រើន ដែលជាប្រភេទដែលខ្លួនចូលចិត្ត ដូច្នេះបច្ចុប្បន្នគាត់មិនមានតួនាទីជាក់លាក់ណាមួយដែលគាត់ចង់សាកល្បងនោះទេ។
តារាសម្ដែងរូបនេះបានបង្ហើបទៀតថា កាលពីពេលថ្មីៗនេះមានគេសួរគាត់ថា តើគាត់សុខចិត្តថតឈុតស្រាតទាំងស្រុងឬអត់? ពីមុន Louis Koo នឹងបដិសេធទាំងស្រុង។ ប៉ុន្តែលោកថា ដោយមានចលនាមិនឈប់ឈរនៃឧស្សាហកម្មភាពយន្តនោះ ការគិតរបស់លោកក៏បានផ្លាស់ប្តូរហើយ។
Louis Koo ចែករំលែកថា «ពេលវេលាបានផ្លាស់ប្តូរ ខ្ញុំមិនខ្វល់ពីការធ្វើឈុតអាក្រាតកាយទាំងស្រុងនោះទេ។ ខ្ញុំគ្រាន់តែខ្លាចថាខ្សែភាពយន្តនេះ នឹងត្រូវបានវាយតម្លៃ 18+ ហើយក្មេងៗនឹងមិនអាចមើលវាបានទេ»។
បន្ទាប់ពីជោគជ័យរបស់ Kowloon Walled City: Siege ខ្សែភាពយន្តថ្មីអំពីពិភពក្រោមដីដែលមានរចនាប័ទ្មហុងកុង (ចិន) ខ្លាំងនឹងបន្តចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ។ លើកនេះ Louis Koo សហការជាមួយ Lam Ka Tung ក្នុងរឿងមួយមានឈ្មោះថា Beyond the Sin។
នៅក្នុងខ្សែភាពយន្តនេះ លោកដើរតួជាអធិការនៃក្រុមឧក្រិដ្ឋកម្មធំរបស់ប៉ូលិសហុងកុង។ សោកនាដកម្មបានវាយប្រហារគ្រួសាររបស់គាត់ នៅពេលដែលកូនស្រីជាទីស្រឡាញ់របស់គាត់ Gia Ky ត្រូវបានសម្លាប់ភ្លាមៗនិងឃោរឃៅ។ ដោយគ្មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីផ្ដន្ទាទោសជនសង្ស័យ Khau Tuan Van ត្រូវបានដោះលែង។
ខ្សែភាពយន្តនេះមានបរិយាកាសងងឹត ជាមួយនឹងករណីអាថ៌កំបាំង ដែលជនល្មើសប្រព្រឹត្តយ៉ាងឃោរឃៅ ប៉ុន្តែមិនបន្សល់ទុកតម្រុយ ធ្វើឲ្យប៉ូលិសឈឺក្បាល។ ដំណើរដ៏លំបាករបស់តួប្រុសក្នុងការដោះស្រាយរឿងក្តី ដោយពឹងផ្អែកលើព័ត៌មានលម្អិតតូចបំផុតដើម្បីស្វែងរកការពិតនៃឧបទ្ទវហេតុនេះ គឺនឹកឃើញដល់ស៊េរី Forensic Heroes បុរាណ ដែលធ្លាប់បានចាក់បញ្ចាំងលើអេក្រង់តូចពាសពេញអាស៊ីដោយព្យុះ។
មិនត្រឹមតែប៉ុណ្ណឹងទេ អតីតប៉ូលិសរូបនេះ ក៏ត្រូវស្វែងយល់ឲ្យជ្រៅទៅក្នុងពិភពដ៏ស្មុគស្មាញ និងភាពវឹកវរនៃទីក្រុងហុងកុង ហើយប្រឈមមុខនឹងការឈឺចាប់ និងការស្អប់នៅក្នុងចិត្តរបស់គាត់។ ឈុតឆាកដេញតាម និងវាយតប់គ្នារបស់ខ្សែភាពយន្តនេះ មានភាពទាក់ទាញ និងសាហាវ ដែលបង្ហាញពីកំហឹងរបស់ Louis Koo និងភាពឆ្កួតរបស់ឃាតកអាថ៌កំបាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Park Hyung Sik ក្លាយជាតារាសម្តែងបានប្រាក់ចំណូលច្រើនគេ ក្រោយ Kim Soo Hyun មានរឿងអាស្រូវស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


