ជីវិតកម្សាន្ដ
Park Hyung Sik ក្លាយជាតារាសម្តែងបានប្រាក់ចំណូលច្រើនគេ ក្រោយ Kim Soo Hyun មានរឿងអាស្រូវស្នេហា
Kim Soo Hyun ត្រូវគេរាយការណ៍ថា បានបាត់បង់តំណែងជាតារាសម្ដែងដែលរកចំណូលបានច្រើនបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ទៅឲ្យ Park Hyung Sik វិញ ចំពេលមានការចោទប្រកាន់ជុំវិញទំនាក់ទំនងអតីតកាលរបស់លោកជាមួយនឹងតារាសម្ដែង Kim Sae Ron។

យោងតាមកាសែត The Korea Times លោក Kim Soo Hyun រកបាន ៥ ពាន់លានវ៉ុន (៣.៤លានដុល្លារអាមេរិក) សម្រាប់រឿងភាគ ១៦ ចុងក្រោយក្រោមចំណងជើងថា «Queen of Tears» ដែលមានន័យថា ៣១២.៥ លានវ៉ុន (២១៤,៣៧៧ ដុល្លារអាមេរិក) ក្នុងមួយភាគ។ ប្រាក់បៀវត្សរ៍របស់គាត់ មានចំនួនច្រើននៃថវិកាផលិតកម្ម ៤០ ពាន់លានវ៉ុនរបស់រឿង។
សម្រាប់ការប្រៀបធៀប តារាកូរ៉េជើងចាស់ផ្សេងទៀត រកចំណូលបានតិចជាងច្រើនក្នុងមួយវគ្គ។ យោងតាម South China Morning Post តារាប្រុស Hyun Bin រកបាន ៨៤,០០០ ដុល្លារអាមេរិកក្នុងមួយភាគ បន្ទាប់មក So Ji Sub និង Jo In Sung ទទួលបាន ៦៧,០០០ ដុល្លារ, Lee Min Ho ៦២,០០០ ដុល្លារអាមេរិក និង Lee Seung Gi ទទួលបាន ៥៩,០០០ ដុល្លារ។
ដោយដកស្រង់ពី N Entertainments, India Times បានបង្ហាញថា Park Hyung Sik បានវ៉ាដាច់ Kim Soo Hyun ជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ។ គាត់ត្រូវបានគេរាយការណ៍ថារកបាន ៥០០ លានវ៉ុនក្នុងមួយភាគសម្រាប់រឿង «Doctor Slump» ឆ្នាំ ២០២៤ របស់គាត់ដែលស្មើនឹង ៨ ពាន់លានវ៉ុន (៥.5៥ លានដុល្លារអាមេរិក) សម្រាប់រឿងភាគ ១៦ ។ មិនតែប៉ុណ្ណោះ Park Hyung Sik ក៏បានចរចាតម្លៃខ្ពស់ជាងនេះសម្រាប់គម្រោងរបស់គាត់ “Buried Hearts” នាពេលខាងមុខ ទោះបីជាចំនួនពិតប្រាកដមិនត្រូវបានបង្ហាញក៏ដោយ។
នៅអាយុ ៣៤ ឆ្នាំ Park Hyung Sik បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកនៃក្រុម K-pop ZE:A ក្នុងឆ្នាំ ២០១០ មុនពេលផ្លាស់ប្តូរទៅជាការសម្ដែង។ គាត់ទទួលបានការទទួលស្គាល់ជាមួយនឹងតួនាទីរបស់គាត់នៅក្នុងរឿង “The Heirs” ឆ្នាំ ២០១៣ ហើយបានលេចធ្លោជាមួយនឹងរឿងភាគល្បីៗដូចជា “Strong Girl Bong Soon”, “Suits” និង “Our Blooming Youth” ។
យ៉ាងណាមិញ កេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun បានទទួលរងនូវការចោទប្រកាន់អំពីទំនាក់ទំនងអតីតកាលជាមួយ Kim Sae Ron ដែលទទួលមរណភាពនៅអាយុ ២៥ ឆ្នាំ។ កាលពីថ្ងៃទី ១០ ខែមីនា Channel YouTube Hoverlab ដែលត្គេស្គាល់ថា Garo Sero Institute បានចាក់ផ្សាយបទសម្ភាសន៍ជាមួយស្ត្រីម្នាក់អះអាងថាជាម្តាយមីង Kim Sae Ron ។ នាងបានចោទប្រកាន់ថា លោកមានទំនាក់ទំនងស្នេហាជាមួយតារាស្រី តាំងពីនាងមានអាយុ ១៥ ឆ្នាំ។
គ្រួសាររបស់ Kim Sae Ron បានអះអាងបន្ថែមថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហារយៈពេល ៦ ឆ្នាំ ហើយក្រោយមក Kim Soo Hyun បានបង្ខំនាងឲ្យសង ៧០០លានវ៉ុន (៤៨១,៦២៦ ដុល្លារអាមេរិក) ដែលជាបន្ទុកហិរញ្ញវត្ថុដែលពួកគេនិយាយថាបានរួមចំណែកដល់ការតស៊ូរបស់នាងមុនពេលនាងស្លាប់។ ភាពចម្រូងចម្រាសនេះបានធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់ Kim រួចជាស្រេច ដែលនាំឲ្យមានការធ្លាក់ចុះនៃរូបភាពសាធារណៈ ការបាត់បង់ម៉ាកយីហោ និងអ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះចម្រូងចម្រាស Park Seo Joon ត្រូវគេភ្ចាប់រឿងអាស្រូវជាមួយ Kim Soo Hyun

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា