ជីវិតកម្សាន្ដ
ការបញ្ចុះសព សាន់ឆាយ នៅតែរងភាពចម្រូងចម្រាស ខណៈកូនទាំង២អវត្តមាន
កាលពីថ្ងៃទី២០ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានបង្ហាញព័ត៌មានថា កូនបង្កើតរបស់ Barbie Hsu ឬតួសាន់ឆាយ ទាំងពីរនាក់មិនបានដឹងពីការបញ្ចុះសពម្តាយរបស់ពួកគេ។ ភ្លាមៗ អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្ដែងការខឹងសម្បារដោយនិយាយថា នេះជាសកម្មភាពមិនគួរឲ្យជឿ និង មិនសមហេតុផលហើយថែមទាំងចោទជាសំណួរជាច្រើន។

គួរកត់សម្គាល់ថា លើកនេះ គ្រួសារតារារបស់សពសាន់ឆាយបានជ្រើសរើសនៅស្ងៀម រួមជាមួយនឹងភាពស្ងៀមស្ងាត់ដ៏កម្រពីសារព័ត៌មានតៃវ៉ាន់ ។ ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កូនពីរនាក់របស់ Barbie មានវត្តមាននៅឯពិធីបញ្ចុះសព ខណៈដែលអតីតស្វាមីគឺលោក Wang Xiaofei បានអវត្តមានដែរ។
យ៉ាងណាក៏ដោយ Mandy ជាភរិយាបច្ចុប្បន្នរបស់ Wang Xiaofei បានចេញមុខបដិសេធព័ត៌ ដោយបញ្ជាក់ថា កូនទាំងពីរពិតជាមិនបានបង្ហាញខ្លួនក្នុងពិធីបុណ្យសពទេ។ នេះធ្វើឲ្យមនុស្សជាច្រើនចោទសួរពីភាពត្រឹមត្រូវនៃរឿងរ៉ាវទាំងនោះថា ហេតុអ្វីកូនបង្កើតមិនបានចូលរួមបញ្ចុះសពម្ដាយចុងក្រោយ។
លើសពីនេះ Wang Xiaofei បានស្នើទិញផ្នូរឲ្យអតីតភរិយា ប៉ុន្តែម្តាយនាងមិនព្រម ដោយហេតុផលគោរពតាមបំណងកូនស្រី ពោលគឺចង់ធ្វើពិធីបញ្ចុះសព (ដាំដើមឈើអនុស្សាវរីយ៍ជំនួសការបញ្ចុះសព)។ ទីបំផុត ប្តីទីពីររបស់សាន់ឆាយ គឺ DJ Koo ជាអ្នកបញ្ចុះនៅទីបញ្ចុះសពដោយផ្ទាល់វិញ ។
ក្នុងអំឡុងពេលផ្សាយផ្ទាល់ ប្រព័ន្ធផ្សព្វផ្សាយបានរិះគន់ DJ Koo ដែលតែងតែព្យាយាមកសាងរូបភាព។ បីឆ្នាំបន្ទាប់ពីរស់នៅជាមួយគ្នាជាមួយ Barbie Hsu គាត់នៅតែមិនអាចប្រាស្រ័យទាក់ទងគ្នាជាភាសាចិនបាន ហើយអាចនិយាយបានត្រឹមតែឃ្លាសាមញ្ញមួយចំនួនប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យមហាជនខឹងសម្បារខ្លាំងបំផុតនោះ គឺកូនទាំងពីររបស់នាង មិនត្រូវបានគេជូនដំណឹងឲ្យមកនិយាយលាម្តាយរបស់ពួកគេឡើយ ។ តាមទំនៀមទំលាប់ប្រពៃណី ពេលដែលឪពុកម្តាយទទួលមរណៈភាព កូនៗត្រូវតែមានវត្តមានដើម្បីមើលសពជាលើកចុងក្រោយ។ ប៉ុន្តែនៅថ្ងៃបុណ្យសពក្មេងទាំងពីរមិនបានដឹងឡើយ។
ការស្លាប់របស់សាន់ឆាយ បានបន្សល់ទុកនូវសោកស្ដាយជាច្រើន ប៉ុន្តែវិធីដែលគ្រួសារនាងរៀបចំពិធីបុណ្យសពបានបង្កឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំង។ សំខាន់បំផុត តើកូនទាំងពីរនឹងមានអារម្មណ៍យ៉ាងណា នៅពេលដែលដឹងថា ពួកគេត្រូវបានទុកចោលក្នុងគ្រាចុងក្រោយរបស់ម្តាយពួកគេ?

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយចរិតពិត Park Bo Gum ធ្វើដាក់ IU ពេលថតរឿង «When Life Gives You Tangerines»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


