ជីវិតកម្សាន្ដ
ធ្លាយចរិតពិត Park Bo Gum ធ្វើដាក់ IU ពេលថតរឿង «When Life Gives You Tangerines»
នៅក្នុងខ្សែភាពយន្តរឿង «When Life Gives You Tangerines» តារាសម្ដែង Park Bo Gum និង IU មិនត្រឹមតែទទួលបានការស្ងើចសរសើរចំពោះការសម្ដែងដ៏អស្ចារ្យរបស់ពួកគេក្នុងនាមជាគូស្នេហ៍ស្មោះស័គ្រ្មរវាង Gwan Sik និង Ae Sun ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកគាំទ្រកោតសរសើរពីអារម្មណ៍ស្មោះស្ម័គ្រចំពោះគ្នាទៅវិញទៅមកក្នុងជីវិតពិតរបស់អ្នកទាំងពីរថែមទៀតផង។
ទិដ្ឋភាពនៅពីក្រោយឆាកដែលធ្វើឲ្យទស្សនិកជនមានអារម្មណ៍តាមនោះគឺត្រង់ឈុតថើបគ្នាបែបរ៉ូមែនទិកនៅសួនផ្កាដែល ក្នុងឈុតនេះតួប្រុស Gwan Sik បានថើប Ae Sun ។ យ៉ាងណា បន្ទាប់ពីអ្នកដឹកនាំរឿងឲ្យតារាសម្ដែងទាំងពីរបញ្ឈប់សកម្មភាព ហើយនាពេលនោះ Park Bo Gum ភ្លាមៗបានសួរទៅកាន់ IU ថា តើនាងឈឺ ឬមិនស្រួល ត្រង់ណាដែរទេ? ដោយរូបលោកបានបង្ហាញពីក្តីបារម្ភ និងបេះដូងដ៏កក់ក្តៅចំពោះមិត្តរួមសម្តែងរបស់ខ្លួន។

ពេលវេលានេះត្រូវបានថតនៅក្នុងឃ្លីបនៅពីក្រោយឆាកដែលបង្ហោះដោយ Netflix ហើយវាធ្វើឲ្យអ្នកគាំទ្រស្រលាញ់ Park Bo Gum កាន់តែខ្លាំង។ គាត់មិនត្រឹមតែមានទេពកោសល្យសម្ដែងប៉ុណ្ណោះទេ ថែមទាំងជាមនុស្សដែលមានភាពកក់ក្ដៅ និងឆ្លាតវៃទៀតផង។ វាជាពេលវេលាដ៏តូចដូចនេះដែលរំលេចចំណងរវាងតារាសម្ដែងកូរ៉េទាំងពីរ។ ប្រហែលជា នោះក៏ជាហេតុផលដែលពួកគេអាចបង្កើតរូបភាពស្និតស្នាលដ៏ល្អ ដែលរួមចំណែកដល់ភាពជោគជ័យដ៏អស្ចារ្យនៃភាពយន្ត «When Life Gives You Tangerines»៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Box Office របស់កូរ៉េធ្លាក់ចុះ ចំពេលភាពយន្តល្បីៗសម្រុកចូលមក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


