ជីវិតកម្សាន្ដ
ឆន ស្រីណេត អួនដើមក ក្រោយឃើញមតិរិះគន់បេក្ខភាពបុរសឯកកម្ពុជាក្រោម ខេមរា
អតីតបវរកញ្ញាមកពីកម្ពុជាក្រោមក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia កញ្ញា ឆន ស្រីណេត បានបង្ហាញអារម្មណ៍ក្តុកក្តួលនិយាយរៀបរាប់ទាំងអួលដើម.ក ខណ:ឃើញមតិរិះគន់បេក្ខភាពបុរសឯកមកពីកម្ពុជាក្រោមលោក ខេមរា ថាជា«យួន» ។


ការលើកឡើងពីសំណាក់កញ្ញា ឆន ស្រីណេត ខាងលើ គឺបន្ទាប់ពីមានការបញ្ចេញមតិរិះគន់ហាក់មិនឱ្យតម្លៃពីបុគ្គលមួយចំនួនតូចទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជា ក្រោយជាពិសេសគឺលោក ខេមរា ដែលជាកូនខ្មែរកម្ពុជាក្រោម កំពុងចូលរួមប្រកួតកម្មវិធីសម្រស់ឯកផ្នែកបុរសនៅក្នុងកម្មវិធីមួយ។
តាមរយ:វីដេអូមានរយ:ពេលជាង ៣នាទី ស្រីណេត បានរៀនរាប់ទាំងទឹកភ្នែករលីងរលោងថា បងប្អូនអើយ ខ្មែរក្រោមជាខ្មែរយើងទេ។ កញ្ញាសង្កត់ធ្ងន់ថា “ខ្មែរក្រោមជាខ្មែរសុទ្ធ” ខ្មែរក្រោម ជាឈាមជ័រខ្មែរ ខ្មែរក្រោមមិនដែលភ្លេចកំណើតមិនដែលភ្លេចអត្តសញ្ញាណជាតិរបស់ខ្មែរទេ” ។
កញ្ញា ឆន ស្រីណេតបាននិយាយថា នាងពិតជាអន់ចិត្តខ្លាំងណាស់ដែលមានមនុស្សខ្លះយល់ខុសចោទថា ខ្មែរក្រោមជាយួន(មកនេះគេចោទថាយួន ទៅណោះគេចោទថាខ្មែរ) ប្រៀបដូចជាកូនកំព្រាអញ្ចឹងព្រោះទៅកន្លែងណាគេអត់ទទួលស្គាល់។នាងថានាងពិតជាមា នការអន់ចិត្តណាស់ក្រោយឃើញគេខមមិនរិះគន់ឲ្យ ខេមរា ថាជាយួននិយាយខ្មែរមិនច្បាស់ហេតុអ្វីយកម កប្រកួតកម្មវិធីបុរសឯក។
ស្រីណេត បញ្ជាក់ថា ចង់ប្រាប់ទៅបងប្អូនថាពួកខ្ញុំជា ខ្មែរកម្ពុជាក្រោមនិយាយអញ្ចឹងឯង មានតុងខ្លះនិយា យមិនសូវច្បាស់មិនចំពាក្យខ្លះដែរហើយដូចខ្ញុំសំណា ងហើយដែលបានមករស់នៅខ្មែរ៥-៦ឆ្នាំទើបអាចប្រើ ពាក្យខ្មែរបានច្រើន ចំណែកបងប្អូនខ្មែរកម្ពុជាក្រោយស្ទើរតែ៩០ភាគរយដែលប្រើពាក្យលាយវៀមណាមខ្លះៗ៣ ឬ៤ពាក្យនៅក្នុងនោះពោលគឺមិនខុសខ្មែរសុរិន្ទនោះទេដែលមាននិយាយលាយពាក្យសៀមខ្លះៗដែរ។
ឆន ស្រីណេត បន្ថែមថា សម្រាប់ខ្មែរក្រោម គឺមិនដែ លភ្លេចកំណើតខ្លួនឯងជាខ្មែរនោះទេហើយទោះបីបែ បណានាងក៏នៅតែមិនភ្លេចថាខ្លួនឯងជាខ្មែរនោះដែរព្រោះអីឈាមដែលរត់នៅក្នុងខ្លួនគឺជាខ្មែរមានម៉ែ-ឪតាយាយខ្មែរទាំងអស់។ម្យ៉ាងទៀតនាងក៏អន់ចិត្តដែរដោយសារតែគេហៅមួយម៉ាត់ថាយួនប៉ុន្តែនៅខាងគេហៅថាខ្មែរ៕ អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


