ជីវិតកម្សាន្ដ
កូនស្រីក្រៅខោ ឈិនឡុង បង្ហាញការឈឺចាប់ ដោយសារម្ដាយធ្វើបាប និងបែកបាក់ស្នេហា
នាង Etta Ng កូនស្រីដែលលាក់កំបាំងអស់រយៈពេលរាប់សិបឆ្នាំរបស់តួនិយមក្បាច់គុនចិនលោក Jackie Chan ឬ ឈិនឡុង ជាមួយបវរកញ្ញាអាស៊ី នាង Elaine Ng បានចោទប្រកាន់ម្តាយរបស់នាងពីបទរំលោភបំពាន ដោយអះអាងថា ឪពុកបង្កើតមិនដែលទទួលស្គាល់នាងថាជាកូន ចំណែកដៃគូភេទដូចគ្នាវិញក៏បោះបង់ចោលនាងទៀត។

សារព័ត៌មានចិន QQ កាលពីថ្ងៃទី ៣០ខែមេសា បានចុះផ្សាយថា រឿងរ៉ាវទាំងនេះបានកើតឡើង បន្ទាប់ពីស្រ្តីវ័យ២៤ ឆ្នាំបានចុះឈ្មោះជនគ្មានផ្ទះសម្បែងនៅប្រទេសកាណាដា និងរស់នៅទីនោះអស់រយៈពេលជាង ៤០០ថ្ងៃ ។ ទោះជាបែបណា នាងត្រូវគេចំណាំបានថាជាកូនស្រីរបស់តារាក្បាច់គុនចិន នៅពេលដែលបានដករបាំងមុខកំឡុងពេលផ្ទៀងផ្ទាត់អត្តសញ្ញាណជនសម្រាប់ជនគ្មានទីជម្រក។
នាង Etta ត្រូវបានគេរាយការណ៍ថា បានផ្លាស់ទៅប្រទេសកាណាដា ក្រោមកម្មវិធីសិទ្ធិជ្រកកោនសម្រាប់បុគ្គល LGBTQ+ (មនុស្សស្រលាញ់ភេទដូចគ្នា)។ នាងមិនមានការងារមានស្ថិរភាពទេ ម្តងម្កាលធ្វើការក្រៅម៉ោងនៅភោជនីយដ្ឋាន ហើយមានទំនាក់ទំនងសង្គមមានកម្រិតបំផុត។ ជាពិសេស កូនស្រីឈិនឡុងក៏លេចឮនូវព័ត៌មានថា បានបញ្ចប់ទំនាក់ទំនងជាមួយដៃគូស្រលាញ់ភេទដូចគ្នាគឺនាង Andy ហើយក៏កាត់កាលជាមួយម្តាយបង្កើតនាង ដោយគ្មានគម្រោងត្រឡប់ទៅហុងកុងវិញទេ។

នាងត្រូវបានចិញ្ចឹមបីបាច់ដោយម្ដាយជាបវរកញ្ញា បន្ទាប់ពីគាត់បានកាត់ផ្ដាច់ចំណងទំនាក់ទំនងជាមួយឈិនឡុង ហើយចិញ្ចឹមបីបាច់កូនឲ្យមានភាពរឹងប៉ឹង និងឯកោបំផុត។ លើសពីនេះ ម្ដាយនាងតែងតែបានអនុវត្តវិន័យយ៉ាងតឹងរ៉ឹង រួមទាំងការបង្ខំឲ្យកូនស្រីលុតជង្គង់ និងការដាក់ទណ្ឌកម្មរាងកាយដោយគ្មានហេតុផលច្បាស់លាស់ថែមទៀត។
ចំណែកឯកូនស្រី នាង Etta ក៏ប្រឈមមុខនឹងការបៀតបៀននៅសាលា និងការមាក់ងាយពីសង្គម ដោយសារមានឈ្មោះថា ជាកូនក្រៅខោ។ ក្នុងវ័យជំទង់ នាងបានចាប់ផ្តើមបះបោរ និងចោទប្រកាន់ម្តាយពីបទបំពានរាងកាយ ដោយបានទាក់ទងអាជ្ញាធរសុំប្ដឹង២ឬ៣ដង។ នៅពេលមួយ នាងត្រូវបានគេរាយការណ៍ថា បានធ្វើបាបខ្លួនឯង ដោយអារកដៃខ្លួនឯងទៀត។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់ Etta បានជំរុញឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត។ មនុស្សជាច្រើនបានរិះគន់បវរកញ្ញា Elaine ដែលជាម្តាយ ចំពោះការមានកូនដែលនាងមិនទាន់ត្រៀមខ្លួនដើម្បីចិញ្ចឹម ខណៈដែលអ្នកផ្សេងទៀតបានថ្កោលទោសឈិនឡុង ចំពោះការបដិសេធមិនទទួលស្គាល់កូនស្រីបង្កើត។ ការប្រតិកម្មនេះបានពង្រីកហួសពីចិនដីគោក និងហុងកុង ដោយទាញការពិនិត្យពិច័យពីអន្តរជាតិ។
បវរកញ្ញា Elaine ទទួលបានភាពល្បីល្បាញបន្ទាប់ពីបានឈ្នះបវរកញ្ញាអាស៊ីក្នុងឆ្នាំ ១៩៩០ នៅអាយុ១៧ឆ្នាំ។ នាងបានបន្តសម្តែងក្នុងខ្សែភាពយន្តហុងកុងជាច្រើនរឿង រួមទាំងរឿង «King of Killers, Two Rooms One Wife» ជាដើម។ រាជិនីសម្រស់បានតស៊ូចិញ្ចឹមកូនស្រីក្នុងនាមជាម្តាយទោលមួយរូប ទោះបីជាប្រឈមមុខនឹងការតស៊ូផ្នែកហិរញ្ញវត្ថុ និងការត្រួតពិនិត្យជាសាធារណៈក៏ដោយ។ ឥឡូវនេះ នាងរស់នៅតែម្នាក់ឯងក្នុងទីក្រុងហុងកុង បន្ទាប់ពីការចាកចេញរបស់កូនស្រីទៅកាន់ទឹកដីកាណាដា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបផ្ទុះល្បីថា ឈិន ឡុង មានកូនម្នាក់ទៀតជាមួយប្រពន្ធមុន ប៉ុន្តែរក្សាអាថ៌កំបាំងនេះអស់៣០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


