ជីវិតកម្សាន្ដ
ពាក្យចចាមអារ៉ាមថា ឈិនឡុង ទទួលមរណភាព គឺមិនពិតឡើយ
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បណ្តាញសង្គមបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា «Jackie Chan ឬទស្សនិកជននិយមហៅថា ឈិនឡុង បានទទួលមរណភាពក្នុងអាយុ ៧១ ឆ្នាំ» អមដោយរូបភាពរបស់តារាសម្តែងដេកលើគ្រែមន្ទីរពេទ្យ ដោយបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា AI សុទ្ធសាធ។

ទោះជាយ៉ាងណាក៏ដោយ អ្នកទស្សនាជាច្រើនបានបដិសេធវា ដោយបញ្ជាក់ថា ទាំំងនេះជាព័ត៌មានក្លែងក្លាយ។ ពាក្យចចាមអារ៉ាមក៏បានបញ្ចប់យ៉ាងឆាប់រហ័សផងដែរ នៅពេលដែលគណនី Weibo របស់តួចិនបានធ្វើបច្ចុប្បន្នភាពនៃការបង្ហោះ ព្រមទាំងប្រកាសពីកាលបរិច្ឆេទចេញផ្សាយខ្សែភាពយន្តថ្មីរបស់គាត់ផងដែរ។
នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះ តួចិនជើងចាសបាននិយាយទៀតថា សុខភាពរបស់គាត់បានធ្លាក់ចុះពិតមែន ដោយជារឿយៗមានការឈឺចាប់នៅជង្គង់ កជើង និងស្មានៅពេលអង្គុយយូរ។ តែគាត់បានបញ្ជាក់ថា គាត់នៅតែខិតខំប្រឹងប្រែងចំពោះការងារ ដោយនិយាយលេងសើចថា រាល់ពេលដែលអ្នកដឹកនាំរឿងហៅថាតួ Action ការឈឺចាប់ទាំងអស់ត្រូវបានបំភ្លេចចោលទាំងស្រុង។
លោក Jackie Chan បានបង្ហាញថា គាត់ត្រូវប្រើកៅអៀកបំបាត់ការឈឺចាប់ជារៀងរាល់យប់ ដើម្បីបំបាត់ការឈឺចាប់ ជួនកាលរហូតដល់រលាកស្បែក ប៉ុន្តែគាត់នៅតែរក្សាស្មារតីសុទិដ្ឋិនិយម។ គាត់ជឿជាក់ថា ការចាស់ទៅក៏ជាប្រភេទនៃសុភមង្គលមួយដែរ ហើយចង់បន្តពិសោធន៍ជាមួយតួនាទីថ្មីៗជាច្រើន ដើម្បីកុំឲ្យទស្សនិកជនមើលឃើញគាត់ត្រឹមតែជាតារាសម្តែងា Action នោះទេ។
ការចែករំលែកទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍ ជាពិសេសបន្ទាប់ពីវីដេអូនៅពីក្រោយឆាកបានរីករាលដាលយ៉ាងខ្លាំង ដែលបង្ហាញពីគាត់កំពុងតែទ្រុឌទ្រោម ដែលធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភអំពីសុខភាព។ ពីមុនឈិនឡុង ក៏បាននិយាយពន្យល់អំពីរូបថតសក់ពណ៌និងពុកចង្ការពណ៌ស ដែលបានរីករាលដាលយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយនិយាយថា វាគ្រាន់តែជាការថតរូបសម្រាប់គម្រោងភាពយន្តថ្មីមួយប៉ុណ្ណោះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឈិនឡុង បានបង្ហាញពីបំណងប្រាថ្នាក្នុងការគេចចេញពីរូបភាពតួសម្ដែងក្បាច់គុនដែលទស្សនិកធ្លាប់ស្គាល់កន្លងមក ដើម្បីផ្លាស់ប្តូរទៅតួនាទីដែលដក់ជាប់ក្នុងជម្រៅអារម្មណ៍របស់ទស្សនិកជនជនកាន់តែច្រើន។ ទោះបីជាស្នាដៃថ្មីៗមួយចំនួន មិនទទួលបានមតិប្រតិកម្មវិជ្ជមានពីសាធារណជនក៏ដោយ ឥទ្ធិពលរបស់គាត់នៅតែធំធេង។ ភស្តុតាងគឺថា ព័ត៌មានអំពីខ្សែភាពយន្តថ្មីរបស់គាត់នៅតែឡើងដល់កំពូលនៃការស្វែងរកដ៏ក្តៅគគុកនៅលើ Weibo ដែលបង្ហាញថា តំណែងតារាប្រុសជើងចាស់គឺមិនបានថយចុះនោះទេ។
ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា ជារឿយៗតារាសម្ដែងវ័យ៧១ឆ្នាំ តែងតែក្លាយជាគោលដៅនៃព័ត៌មានមិនពិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ ២០១៥ មក ពាក្យចចាមអារ៉ាមជាច្រើនអំពីជំងឺធ្ងន់ធ្ងរ សុខភាពមិនល្អ ឬការស្លាប់បានលេចឡើង រួមជាមួយនឹងការប្រើប្រាស់រូបភាពបំភាន់ ឥឡូវនេះត្រូវបានជំនួសដោយរូបភាព AI ដើម្បីបង្កើនភាពជឿជាក់កាន់តែទ្វេរដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
សេពគប់ជិត ១០ ឆ្នាំ Shin Mina និង Kim Woo-bin ប្រកាសចំណងអាពាហ៍ពិពាហ៍រួមគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


