ជីវិតកម្សាន្ដ
G-Devith តបដោយចិត្តត្រជាក់ ទៅកាន់អ្នកវែកញែករឿងសម្រស់ភរិយាខ្លួន
ខណ:ដែលថ្មីៗនេះមានការចែករំលែកនូវរូបភាពរបស់តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ជាមួយការវែកញែករិះគន់មួយចំនួនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រ ជុំវិញរូបសម្ផស្សស្អាតប្លែកជាងមុននោះ តារាចម្រៀងរ៉េបលោក ជី ដេវីត ដែលជាស្វាមីបានចេញមុខការពារប្រពន្ធដោយចិត្តត្រជាក់។

ជាការពិតណាស់ស្របពេលដែលកាន់តែកៀកថ្ងៃចូលរោងការតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាបន្តបន្ទាប់ ក្នុងការគ្រងឈុតប្រពៃណីខ្មែរដ៏ប្រណីតៗតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយការលេងស្ទាយល៍ប្លែកៗទទួលបានការចាប់អារម្មណ៍ និងសសើរពីមហាជនលើរូបសម្រស់របស់តារាចម្រៀងស្រីរូបនេះ ខណ:មានខ្លះទៀតក៏បានបញ្ចេញមតិរិះគន់នាងដែរថា ស្រុកខ្ញុំឥឡូវមានលុយពេកកែឡើងលែងដូចខ្មែរ មិនដឹងដូចជនជាតិអ្វី ឱខ្មែរអើយខ្មែរ។
ក្នុងនោះក៏មានការចូលខមមិនក្រោមការបង្ហោះវីដេអូរបស់អ្នកនាងដែរថា កាលចេញសម្ដែងដំបូងជាមួយ ឆន សុវណ្ណរាជ សុភាពស្អាតមុខធម្មជាតិស្អាតណាស់ “ឥឡូវពិបាកមើលណាស់ សុំទោសនិយាយចង់ឱ្យល្អ, មិនដឹងមើលយ៉ាងមិចឃើញស្អាតទេឆ្ងល់ណាស់”។
ទោះបីយ៉ាងណា បន្ទាប់ពីឃើញមតិវែកញែក និងរិះគន់ខាងលើនេះ ក្នុងនាមជាស្វាមីតារាចម្រៀងរ៉េបលោក G-Devith បានចេញមុខការពារភរិយា (ទេព បូព្រឹក្ស) ដោយចិត្តត្រជាក់វិញថា “បាទអរគុណច្រើនបង បងកុំបារម្ភពីប្រពន្ធខ្ញុំពេកបង ខ្ញុំចេះមើលថែគាត់ហើយ“។

ទាក់ទងនឹងមតិរិះគន់ ពុំមែនជារឿងថ្មីឡើយសម្រាប់គូស្នេហ៍តារាចម្រៀងរ៉េបល្បីឈ្មោះទាំងពីរ ដ្បិតអីកន្លងមក អ្នកទាំងពីរតែងរងពាក្យពេចន៍មិនសមគួរច្រើនលើកច្រើនសារមកហើយ មិនថាទាក់ទងនឹងសកម្មភាពធំតូចនោះឡើយ។ តួយ៉ាង សូម្បីតែថ្មីៗកន្លងទៅនេះ លោក G-Devith ក៏រងពាក្យរិះគន់ពីសាធារណជនមួយចំនួន ខណៈគ្រាន់តែលោកបង្ហោះរូបភាពខ្លួនបង្កើតតាម Ai និងដំណឹងនៃការរៀបការជាដើម ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


