ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស នាំយកសិល្បៈបុរាណខ្មែរច្រើនទម្រង់ បែបសហសម័យ ទៅសម្តែងខ្នាតធំជាលើកដំបូង នៅម៉ាឡេស៊ី
នេះអាចចាត់ទុកថាជាមោទនភាពនិងរឿងដ៏អស្ចារ្យផងដែរ ខណ:ដែលតារាចម្រៀងល្បីឈ្មោះរបស់ខ្មែរអ្នកនាង ទេព បូព្រឹក្ស បានដឹកនាំសិល្បករសិល្បការិនីមានច្រើនទម្រង់ ទៅសម្តែងខ្នាតធំជាលើកដំបូងបែបសហសម័យនៅប្រទេសម៉ាឡេស៊ី។

បើតាមការឱ្យដឹងអ្នកនាង ទេព បូព្រឹក្ស និងក្រុមការងារសិល្ប:របស់ខ្មែរចេញទៅសម្តែងនៅលើទឹកដីប្រទេសម៉ាឡេសុីលើកដំបូងនេះ ក្នុងកម្មវិធី ROUND FESTIVAL Let’s ។ លោក G-Devith ដែលជាស្វាមីអ្នកនាង ទេព បូព្រឹក្ស បានឱ្យដឹងដែរថា ក្នុងឱកាសបង្ហាញខ្លួនរបស់ភរិយាលើឆាកអន្តរជាតិលើកនេះ លោកធ្វើតួនាទីជា Manager ជូនប្រពន្ធទៅសម្តែងនៅ Malaysia ដោយនាំយករបាំវប្បធម៌ខ្មែរទៅផ្សព្វផ្សាយយកកិត្តិយសជូនជាតិ។
ចំណែកអ្នកនាង ទេព បូព្រឹក្ស បានបញ្ជាក់ថា អ្នកនាងបានដឹកនាំសិល្បករសិល្បការនីច្រើនទម្រង់ដូចជា របាំបុរាណ, ល្ខោនខោល, របាំអប្សរា, របាំមណីមេខលា ព្រមទាំងល្បុក្កតោជាដើម ដែលនេះជាកិត្តិយសសម្រាប់ការសម្តែងខ្នាតធំជាលើកដំបូងបែបសហសម័យ នៅប្រទេសម៉ាឡេស៉ី ។
តារាចម្រៀង ទេព បូព្រក្ស បានបន្តថាការចេញទៅសម្តែងជាលើដំបូងនេះនឹងសង្ឃឹមថា នឹងនាំយកនៅភាពជោគជ័យត្រឡប់មកវិញជាមួយការពាំនាំយករបាំវប្បធម៌ខ្មែរទៅផ្សព្វផ្សាយយកកិត្តិយសជូនជាតិ។ ទេព បូព្រឹក្ស បានបន្ថែមថា ការចេញទៅលើនេះនាងពិត ជារំភើបខ្លាំងណាស់ដែលបានដឹកនាំក្រុមសិល្បករសិល្បការិនីមានច្រើនទម្រង់ចេញទៅបង្ហាញនៅក្រៅប្រទេស៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


