ជីវិតកម្សាន្ដ
មហាជនសង្វេគចិត្តពេលឃើញ ដំរីឡាក់គី រត់ត្រុកៗតាមអ្នកមើលថែ និងស្នើឱ្យមានការគិតគូរដល់ផ្លូវចិត្តសត្វ
ឃើញដំរីឡាក់គី រត់តាមអ្នកមើលថែដែលទំនងជាឈប់បម្រើការងារនៅឧទ្យានសួនសត្វភ្នំតាម៉ៅ មហាជនស្នើឱ្យមានការគិតគូរដល់ផ្លូវចិត្តរបស់សត្វ ខណៈដែលដំរីនេះបានចាត់ទុកអ្នកមើលថែជាគ្រួសារទៅហើយ។ ម៉្យាង ក៏ព្រោះតែមហាជនបារម្ភថា ដំរីមួយក្បាលនេះ អាចនឹងកើតទុក្ខទៅជាលែងសុីចំណី ដូចឧទាហរណ៍សត្វដទៃដែលមហាជនធ្លាប់បានប្រទះ។

លោក ទ្រី សុីថេង ជាអ្នកមើលថែនិងស្និតស្នាលបំផុតជាមួយនឹង ឡាក់គី ច្រើនឆ្នាំណាស់មកហើយ ដែលអាចចាត់ទុកថាជាគ្រួសារម្នាក់របស់ដំរីមួយក្បាលនះ។ ប៉ុន្តែសុខៗ ក៏ស្រាប់តែលោកបញ្ចេញវីដេអូមួយដែលត្រូវឃ្លាតឆ្ងាយពីសត្វដ៏ឆ្លាតដែលខ្លួនធ្លាប់មើលថែ ខណៈសូម្បីតែដំរីនេះ ក៏ពិតមិនចង់ឃ្លាតឆ្ងាយពីលោកដែរ ដោយបានរត់តាមម៉ូតូលោក ហាក់សុំក្តីអាណិតកុំចាកចោលវាឱ្យនៅកំព្រា។
មើលឃើញសកម្មភាពនេះ មហាជនជាច្រើនហាក់បង្ហាញចម្ងល់ចំពោះការចាកចេញរបស់លោក ទ្រី សុីថេង ផងដែរ។ តែទោះមិនដឹងលម្អិតពីការចាកចេញរបស់លោកពីការងារនេះ មហាជនជាច្រើន រួមទាំងសិល្បករ ក៏ដូចជាក្រុមអ្នកស្រលាញ់សត្វផង បានស្នើឱ្យមានការគិតគូរចំពោះផ្លូវចិត្តដំរីមួយក្បាលនេះ ព្រោះបារម្ភថា វានឹងសោកសៅ លែងសុីចំណី ហើយធ្លាក់ខ្លួនឈឺ។
ក្នុងនោះ Stray Animal Rescue ក្រុមអ្នកសង្គោះសត្វ បានលើកឡើងថា “ដោយក្ដីគោរព ខ្ញុំមិនដឹងថាបងប្រុសមានបញ្ហាអ្វីជាមួយបងៗផ្សេងទៀតទេ ប៉ុន្តែពិតជាសុំឱ្យបងៗទាំងអស់គ្នាគិតពីអាយុជីវិតសត្វ និងមនោសញ្ចេតនារបស់សត្វជាធំ”។
ការលើកឡើងនេះ ដោយហេតុថា ដំរីមួយក្បាលនេះ ទទួលបានការមើលថែពីលោក សុីថេង យូរឆ្នាំមកហេីយ ដោយវាបានចាត់ទុកលោកជាគ្រួសារទៅហេីយ អ៊ីចឹងមនោសញ្ចេតនាវាពិតជាជ្រាលជ្រៅខ្លាំង។
ក្រុមអ្នកសង្គ្រោះសត្វបន្ថែមថា “បេីចង់ឱ្យគាត់ចាកចេញ គួរតែផ្ដល់ពេលវេលាសម្រាប់ឱ្យមានម្នាក់ដែលអាចស្និត និងយល់ចិត្តជាមួយដំរី Lucky សិនដែរ ព្រោះសត្វមានមនោសញ្ចេតនាជ្រាលជ្រៅ ធ្វេីបែបនេះ វាប៉ះពាល់សុខភាពសត្វ និង អាយុជីវិតសត្វ”។ ម៉្យាង មានករណីសត្វដែលបាត់បង់ម្ចាស់ ក៏ឈប់ទទួលអាហារ នឹកម្ចាស់ ស្រ្តេស ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។

យ៉ាងណា ដ្បិតមហាជនមិនបានជ្រាបច្បាស់ពាក់ព័ន្ធនឹងមូលហេតុនៃការឈប់ពីការងាររបស់លោក ទ្រី សុីថេង ប៉ុន្តែក៏សំណូមពរដល់គណៈគ្រប់គ្រងឧទ្យានសួនសត្វភ្នំតាម៉ៅ ពិសេសអ្នកមើលថែដំរីឡាក់គីរូបនេះផ្ទាល់ គិតគូរដល់ផ្លូវចិត្តសត្វផង
គួររំលឹកថា ឡាក់គី ជាដំរីដែលធ្លាប់បានចូលរួមសម្តែងជាមួយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ តាមរយៈបទ ដំរីថ្នមស្នេហ៍ កាលពី១៩ឆ្នាំមុន ខណៈបច្ចុប្បន្ន ដំរីមួយក្បាលនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ ពីទេសចរក្នុងស្រុកផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


