Connect with us

ជីវិតកម្សាន្ដ

ចម្លែកណាស់! សុខៗរូបថតម៉ូតរបស់ Lisa សមាជិក BLACKPINK ត្រូវបានដកចេញទាំងអស់

បានផុស

នៅ

ពិតជារឿងចម្លែកដ៏គួរ​ឲ្យងឿងឆ្ងល់មួយសម្រាប់ក្រុមអ្នកគាំទ្ររបស់ Lisa សមាជិកក្រុម BLACKPINK ដោយសារតែសុខៗស្រា​ប់​តែ​រូបភាពថតផ្សព្វផ្សាយរបស់នាង ត្រូវបានដកចេញដោយគ្មានមូលហេតុច្បាស់លាស់។

កាលពីពេលថ្មីៗនេះ សមាជិកក្រុម BLACKPINK រូបនេះ បានធ្វើការថតផ្សព្វផ្សាយរូបថតម៉ូតនៅលើទស្សនាវដ្តី «Harper’s Ba​z​a​ar ​China» ឲ្យម៉ាកប្រេនរបស់ ក្រុមហ៊ុន Celine។ ជាហេតុធ្វើ​ឲ្យប្រជាប្រិយភាពរបស់នាងកាន់តែល្បីសុះសាយខ្លាំងឡើង មិន​ត្រឹ​ម​តែ​នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ សូម្បីតែក្រៅប្រទេស Lisa ក៏មានឈ្មោះល្បីល្បាញរហូតទទួលបាន​តំណែងក្នុង​កម្មវិធីលំ​ដា​​ប់​ប្រទេសចិន ‘Youth With You’ រដូវកាលទី ២ និង ៣ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ អ្នកគាំទ្ររបស់នាងទាំងអស់ពិតជារំភើបចិត្តជាខ្លាំង ដែលតារាស្រីរូបនេះអាចឈរជើងបាននៅ​លើក្រប​ទស្សនា​វដ្តី​ប្រ​ចាំ​ខែថ្មីនេះ មុនពេលដែលអ្នកគ្រប់គ្នាបានដឹងថារូបភាពចេញម៉ូតរបស់នាង ត្រូវបានដកចេញពីបណ្ដាញសង្គមចិន និងផ្សេងៗ​ទៀ​ត​។ ជាក់ស្ដែងដូចជាបណ្ដាញសង្គម Weibo ផ្លូវការរបស់ «Chinese Harper’s Bazaar» ឥឡូវនេះបានដកចេញរូបថត​ទាំងអ​ស់​ចេ​ញ​ពី​វេទិកា។

ទោះជាយ៉ាងណាមូលហេតុធំក្នុងរឿងមួយនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន ជា​ក់ជឿថា អាចនឹងមានទាក់ទងទៅនឹងការពិតដែលថា Lisa សមាជិកក្រុម BLACKPINK គឺជាម៉ូដែលថតម៉ូត​ឲ្យប្រេន Adidas។
ដូចដែលធ្លាប់បានរាយការណ៍កាលពីមុនថា ជនជាតិចិនភាគច្រើនកំពុងតែធ្វើពហិការចំពោះម៉ាកសម្លៀកបំពាក់ជាច្រើន រួមទាំង Adidas ដែលបានបដិសេធមិននាំចូលឬប្រើប្រាស់ ដោយលើកឡើងពីបញ្ហានៃការគៀបសង្កត់កម្លាំងពលកម្ម និងការរើសអើង​ជ​ន​ជា​តិ​ភាគតិច៕

អត្ថបទផ្ដល់៖ Poraman

ចុចអាន៖ជិតចេញអាល់ប៊ុមទោលដំបូង! Wendy សមាជិក Red Velvet បញ្ចេញរូបស្អាតៗមានមន្តស្នេហ៍ខ្លាំង

ចុចអាន៖Ice Preechaya បង្អួតសម្រស់ក្នុងឈុតខ្មៅចំហទ្រូង ស្រស់ស្អាតខ្លាំង

facebook sharing button
twitter sharing button

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម