ជីវិតកម្សាន្ដ
ពូជ្រួញ ស្នើឱ្យរក្សាតម្លៃជាខ្មែរ ស្រលាញ់គ្នា សាមគ្គីគ្នា កុំឆាប់ទម្លាក់ចុះរឿងជម្លោះព្រំដែនដែលគេឈ្លានពាន
លោក ឆេង សុភ័ក្ត្រ អ្នកផលិតមាតិកាល្បីឈ្មោះ ដែលមហាជនស្គាល់ថា “ស្ថាបនិករៀនថត” បានក្រើនរំលឹកដល់សាធារណជនជាថ្មី នូវស្មារតីសាមគ្គីភាព។ សារក្រើនរំលឹកនេះ គឺបន្ទាប់ពីលោកមើលឃើញថា សាធារណជនមួយចំនួនហាក់ឆាប់ដាក់ចុះស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ ដោយងាកមកចំណាយពេល ចំណាយអារម្មណ៍មិនល្អនឹងគ្នាទៅវិញទៅមក។

តាមរយៈវីដេអូជា ២ជាងនាទី អ្នកផលិតមាតិការូបនេះ បានលើកឡើងថា សូម្បីតែលោកផ្ទាល់ក៏ទទួលបានមតិតិះដៀលមិនសមហេតុផលលើរូបលោកផងដែរ។ តែឆ្លើយតបនឹងមតិដែលមិនមើលឃើញតម្លៃ នៃកិច្ចខិតខំប្រឹងប្រែជាក់ស្តែងរបស់លោក លោកមិនបានឆ្លើយឆ្លងនាំវែងឆ្ងាយនោះឡើយ គឺគ្រាន់តែដាក់ឈ្មោះគណនីហ្វេសប៊ុកនោះ ក្នុង blocked list ប៉ុណ្ណោះ។
ដោយបែបនេះ លោកស្នើថា “រក្សាតម្លៃជាខ្មែរ ស្រលាញ់គ្នា សាមគ្គីគ្នាពេលមានសត្រូវឈ្លានពាន! ឈប់ឈ្លោះគ្នាទៅ អ្នកណាបំពុល block ចោលទៅ” ឯរឿងណាដែលប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប៉ះពាល់ដល់អារម្មណ៍ផ្ទាល់ខ្លួន ក៏មើលរំលងកុំតាមដានជាបន្តទៀត។ ជាពិសេស ក្នុងកាលៈទេសៈនេះ គប្បីរួមគ្នាធ្វើអ្វីដែលនាំប្រយោជន៍ជូនជាតិ តាមរយៈសកម្មភាពផ្សេងៗទៅតាមលទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


