ជីវិតកម្សាន្ដ
តួកូរ៉េ Cha Hyun-seung ទម្លាយប្រាប់ទស្សនិកជនថា ខ្លួនមានជំងឺមហារីកឈាម
Cha Hyun-seung ដែលជាតារាដ៏មានប្រជាប្រិយក្នុងរឿង «Single’s Inferno» បានបង្ហាញការពិតថា ខ្លួនមានជំងឺមហារីកឈាម ហើយបានបង្ហោះរូបថតកោរសក់ពេលសម្រាកនៅមន្ទីរពេទ្យកាលពីថ្ងៃទី២៧ ខែកញ្ញា។ យ៉ាងណា គាត់ប្តេជ្ញាថានឹងយកឈ្នះវា ហើយត្រលប់មកវិញកាន់តែខ្លាំងជាងមុន។

តារាសម្ដែងប្រុសរូបនេះ បានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់ ដើម្បីចែករំលែកការប្រយុទ្ធដ៏ធំដំបូងជាមួយនឹងជំងឺ។ គាត់បានសរសេរថា «ជំរាបសួរ នេះគឺជា Cha Hyun-seung ។ នៅដើមខែមិថុនា ជីវិតរបស់ខ្ញុំបានឈប់សម្រាកភ្លាមៗ នៅពេលដែលខ្ញុំត្រូវបានគេប្រញាប់ទៅបន្ទប់សង្គ្រោះបន្ទាន់។ ការធ្វើរោគវិនិច្ឆ័យគឺជាជំងឺមហារីកឈាម។ វាបានធ្វើឲ្យអ្វីៗទាំងអស់បញ្ឈប់ត្រឹមនេះដូចគ្នា» ។
គាត់បានសារភាពថា ពីដំបូងគាត់មានការភ័ន្តច្រឡំ និងខ្លាចមិនអាចប្រាប់អ្នកណាម្នាក់បាន ប៉ុន្តែពេលនេះគាត់បានត្រៀមខ្លួននិយាយការពិត ហើយកំពុងទទួលការព្យាបាលជារៀងរាល់ថ្ងៃ។ លោកក៏បានបង្ហោះរូបថតពីមន្ទីរពេទ្យ ដោយបង្ហាញរូបលោក ទោះបីជាកោរសក់ដើម្បីទទួលការព្យាបាលក៏ដោយ ក៏នៅតែផ្តល់ថាមពលវិជ្ជមានតាមរយៈកែវភ្នែក និងលើកម្រាមដៃពីរបង្ហាញពីគោលជំហររបសខ្លួន។
ទោះបីជាមានការតស៊ូដ៏ស្វិតស្វាញនៅខាងមុខក៏ដោយ ក៏សាររបស់គាត់ពោរពេញទៅដោយក្តីសង្ឃឹម និងភាពធន់។ នៅក្នុងសារដដែលលលោកបានបរិយាយថា «នៅមានផ្លូវដ៏វែងឆ្ងាយនៅខាងមុខ ប៉ុន្តែខ្ញុំពិតជានឹងយកឈ្នះវា។ ក្តីស្រមៃ និងចំណង់ចំណូលចិត្តរបស់ខ្ញុំនៅតែមាន ហើយខ្ញុំរង់ចាំដោយអត់ធ្មត់ចំពោះថ្ងៃដែលខ្ញុំអាចឡើងឆាក និងនៅមុខកាមេរ៉ាម្តងទៀត។ ខ្ញុំសូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំ ទោះដឹងឬអត់។ ខ្ញុំនឹងត្រលប់មកវិញកាន់តែរឹងមាំ និងកក់ក្តៅបន្ទាប់ពីយកឈ្នះ។ ថ្ងៃនេះខ្ញុំកំពុងហ្វឹកហាត់»។

ភ្លាមៗដែលដំណឹងនេះបានបែកធ្លាយ សិល្បករនិងតារាល្បីៗក្នុងឧស្សាហកម្មកម្សាន្តកូរ៉េបានបញ្ចេញមតិគាំទ្រដោយរួមមាន Park Gyuri មកពី KARA អ្នករាំដ៏ល្បី Bae Yoon-jong Hong Seok-cheon និងច្រើនទៀត។
Cha Hyun-seung ដំបូងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នករាំនៅក្នុងបទចម្រៀងទោលដំបូងរបស់ Sunmi ដែលមានចំណងជើងថា «24 Hours Are Not Enough» ដែលធ្វើឲ្យគាត់ទទួលបានរហស្សនាមថា «Broad-shouldered Oppa» ។ គាត់បានធ្វើការជាមួយសិល្បករកំពូលៗដូចជា Girls’ Generation, Taeyang, BoA, Rain និង EXID មុនពេលដែលល្បីល្បាញទូទាំងពិភពលោកតាមរយៈការចូលរួមក្នុងកម្មវិធី Single’s Inferno ហើយក្រោយមកបានបង្ហាញខ្លួនជាតារាសម្តែងពេញម៉ោង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកំប្លែងល្បីល្បាញប្រចាំទឹកដីកូរ៉េ ទទួលមរណភាពនៅអាយុ ៧៦ ឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


