ជីវិតកម្សាន្ដ
តារាកំប្លែងល្បីល្បាញប្រចាំទឹកដីកូរ៉េ ទទួលមរណភាពនៅអាយុ ៧៦ ឆ្នាំ
តារាកំប្លែងជើងចាស់កូរ៉េខាងត្បូងលោក Jeon Yoo-seong ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «godfather of comedy» សម្រាប់បុគ្គលិកលក្ខណៈដ៏ឈ្លាសវៃ និងកក់ក្តៅរបស់គាត់ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងអាយុ ៧៦ ឆ្នាំ។

តារាកំប្លែងដ៏ល្បីល្បាញប្រចាណទឹកដីកូរ៉េរូបនេះ បានទទួលមរណភាពនៅម៉ោងប្រហែល ៩:០៥ យប់។ សមាគមកំប្លែងផ្សព្វផ្សាយកូរ៉េបាននិយាយថា បន្ទាប់ពីស្ថានភាពជំងឺរលាកសួតរបស់គាត់កាន់តែអាក្រក់ទៅៗ។
កើតនៅឆ្នាំ ១៩៤៩ លោក Jeon Yoo-seong បានសិក្សាផ្នែកល្ខោន និងដឹកនាំនៅមហាវិទ្យាល័យសិល្បៈ Sorabol ហើយបានចាប់ផ្តើមអាជីពរបស់គាត់នៅឆ្នាំ ១៩៦៨ ជាអ្នកនិពន្ធកំប្លែងដែលត្រូវបានជ្រើសរើសពិសេសនៅស្ថានីយទូរទស្សន៍ TBC ។
ក្រោយមកគាត់បានងាកមកសម្តែង ដោយបានឡើងកេរ្តិ៍ឈ្មោះតាមរយៈកម្មវិធីល្បីៗដូចជា «Humor No. 1» និង «Show Video Jockey» ហើយបានក្លាយជាតួអង្គកណ្តាលនៅក្នុងយុគមាសនៃការចាក់ផ្សាយរឿងកំប្លែងកូរ៉េក្នុងទសវត្សរ៍ឆ្នាំ ១៩៧០និង ១៩៨០ ។ នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ គាត់បានដើរតួជាអ្នកត្រួសត្រាយជាអ្នកបង្កើតកម្មវិធី Gag Concert របស់ KBS ដែលជាកម្មវិធីកំប្លែងបើកចំហ ដែលបន្តទទួលបានប្រជាប្រិយភាពជាងពីរទសវត្សរ៍។
សម្រាប់ពិធីបុណ្យសពរបស់លោក នឹងធ្វើឡើងក្រោមការឧបត្ថម្ភរបស់សមាគម ដោយមានអាសនៈកាន់ទុក្ខដែលត្រូវបានបង្កើតឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ក្នុងទីក្រុងសេអ៊ូលផ្ទាល់តែម្ដង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូរ៉េខាងត្បូង អនុម័តច្បាប់ថ្មី ផ្ដល់សេរីភាពដល់អ្នកធ្វើសេវាកម្មចាក់សាក់មានសិទ្ធដូចគ្រូពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


