Connect with us

ជីវិតកម្សាន្ដ

សាយ ថា ពិព័រណ៍ផលិតផលខ្មែរ ជាការគាំទ្រ ផ្តល់កម្លាំងចិត្ត និងរួមគ្នាជាខឿនជាការពារជាតិ និងប្រជាជន

បានផុស

នៅ

តារាចម្រៀងប្រុស Original Song លោក អ៊ួន បឋម ហៅ សាយ បានបង្ហាញក្តីរំភើបចិត្ត និងមោទនភាព បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលទើបបញ្ចប់កាលពីម្សិលមិញនេះ។ ខណៈលោកចាត់ទុកពិព័រណ៍ផលិតផល

ពិព័រណ៍ផលិតផលខ្មែរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងន័យបង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះ ក៏ដើម្បីផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក អាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម ស្របពេលដែល​ពលរដ្ឋកម្ពុជា​ស្ទើរតែទូទាំង​ប្រទេស​ បាននិងកំពុងធ្វើ​ពហិការ​លើផលិតផលនាំចូល ​ឬផលិតចេញពីប្រទេសថៃ។

ក្នុងឱកាសពិព័រណ៍ផលិតផលខ្មែរនេះដែរ មានការតាំងបង្ហាញផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្រប់វិស័យ មិនថាភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) ខណៈផលិតផលក្នុងស្រុក មានរហូតដល់ ២៨៣ ស្តង់។ ក្រៅពីនេះ នៅមានកម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងមានកិច្ចពិភាក្សាចែករំលែកចំណេះដឹងលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូបផងដែរ។

ដោយមើលឃើញគុណតម្លៃខាងទាំងអស់នេះ សាយ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប បានបង្ហាញការកោតសរសើរចំពោះ ក្រសួងស្ថាប័នពាក់​ព័ន្ធ ដែលរៀបចំព្រឹត្តិការណ៍នេះឡើង។ លោកថា “គោលគំនិតសំខាន់ៗនៃព្រិត្តិការណ៍នេះ មិនត្រឹមតែចូលរួម ជំរុញ គាំទ្រ លើការប្រើប្រាស់ផលិតផលក្នុងស្រុកនោះទេ ថែមទាំង បង្ហាញនូវការចូលរួម គាំទ្រ ផ្តល់កម្លាំងចិត្ត និងរួបរួមគ្នាក្នុងនាមខឿនការពារជាតិប្រជាជនទៀតផង។ មិនតែប៉ុណ្ណោះ បងប្អូនប្រជាជនខ្មែរយើង ក៏មានឱកាសទទួលបានចំណេះដឹងបទពិសោធ និងទស្សនៈផ្សេងៗ ពីវេទិការចែករំលែកនានា ដែលមាននៅក្នុងរយៈពេល ៣ ថ្ងៃកន្លងមក”។

គួរបញ្ជាក់ដែរថា ក្នុងឱកាសពិព័រណ៍ផលិតផលខ្មែរនេះដែរ មានការតាំងបង្ហាញផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្រប់វិស័យ មិនថាភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) ខណៈផលិតផលក្នុងស្រុក មានរហូតដល់ ២៨៣ ស្តង់។ ក្រៅពីនេះ នៅមានកម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងមានកិច្ចពិភាក្សាចែករំលែកចំណេះដឹងលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូបផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម