Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីថៃសុំឲ្យការពារបន្ទាន់ ព្រោះជីវិតលោកស្រី Angkhana និងលោក Sunai កំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង

បានផុស

នៅ

មន្ត្រីថៃជាបន្តបន្ទាប់បានចេញមុខអំពាវនាវឲ្យមានការការពារជាបន្ទាន់ចំពោះសមាជិកព្រឹទ្ធសភាលោកស្រី Angkhana Neelapaijit និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សលោក Sunai Phasuk ដែលកំពុងរងការគំរាមសម្លាប់ ក្រោយហ៊ាននិយាយពាក្យពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកស្រី Angkhana Neelapaijit (រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២១ខែតុលាឆ្នាំ២០២៥, សមាជិកព្រឹទ្ធលោក Thewarit Maneechai បានជំរុញឲ្យប៉ូលិសដាក់កម្លាំងការពារលោកស្រី Angkhana និងលោក Sunai ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពអ្នកទាំងពីរ។ លោក Thewarit និយាយថា៖ «រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់រឿងនេះឲ្យមែនទែន»។

ទន្ទឹមនោះ សមាជិកព្រឹទ្ធសភាម្នាក់ទៀតឈ្មោះ Noraset Prachayagorn ក៏បានចេញមុខនិយាយដែរថា៖ «គ្រប់គ្នាសុទ្ធតែមានសេរីភាពក្នុងការបញ្ចេញមតិ»។ 

លោក Sunai Phasuk (រូបថត៖ Bangkok Post)

ជីវិតរបស់លោកស្រី Angkhana និងលោក Sunai កំពុងស្ថិតក្នុងគ្រោះថ្នាក់ ក្រោយត្រូវគេគំរាមសម្លាប់និងការវាយប្រហារយ៉ាងចាស់ដៃលើបណ្តាញសង្គម ដោយសារតែនិយាយពាក្យពិតអំពីជម្លោះព្រំដែន។

លោកស្រីបានដាក់លិខិតទៅកាន់មេប៉ូលិសជាតិ Kittharath Punpetch ដោយជំរុញឲ្យមានការអនុវត្តកវិធានការការពារផ្លូវច្បាប់សម្រាប់អ្នកការពារសិទ្ធិមនុស្ស និងក្រុមគ្រួសាររបស់ពួកគេ។

ទន្ទឹមនោះដែរ លោកស្រីបានជំរុញដល់រដ្ឋាភិបាល ឲ្យអប់រំសាធារណជនឲ្យយល់អំពីសារៈសំខាន់នៃ សិទ្ធិនិងសេចក្តីថ្លៃថ្នូរផង ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះថៃនៅលើឆាកអន្តរជាតិ។

ការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកទាំងពីរ ជំរុញឲ្យអង្គការសិទ្ធិមនុស្សចំនួន១៩ ប្រកូកប្រកាសឲ្យប្រទេសថៃ ត្រូវមានការគោរពចំពោះសេរីភាពនៃការបញ្ចេញមតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម