Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ថាចំណងយោធាជាមួយរុស្ស៊ីនឹង «រីកចម្រើនឥតឈប់ឈរ»

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ខែតុលា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ភាពជាដៃគូយោធារបស់ប្រទេសលោកជាមួយរុស្ស៊ីនឹងបន្តរីកចម្រើន «ឥតឈប់ឈរ»។

លោក គីម ជុងអ៊ុន (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលពិធីមួយក្នុងទីក្រុងព្យុងយ៉ាង ដើម្បីបើកការដ្ឋានសាងសង់វិមានរំលឹកដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់ក្នុងពេលជួយកងទ័ពរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែននៅក្នុងតំបន់ Kursk ។ លើសពីនេះលោក គីម បានសរសើរមិត្តភាពរវាងប្រទេសទាំងពីរ ដោយនិយាយថាវាត្រូវបានបង្កើតឡើងតាមរយៈ «ការលះបង់រួមគ្នា» ហើយនឹងមិនអាចបំបែកដោយសម្ពាធពីប្រទេសដទៃបានឡើយ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើកការពារជាតិគ្នាទៅវិញទៅមករវាងលោកគីម ជុងអ៊ុន និងលោកវ្ល៉ាឌីមៀរ ពូទីន ដោយសន្យាថានឹងផ្តល់ជំនួយផ្នែកយោធា ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារ។

ពិធីបើកការដ្ឋានសាងសង់ (រូបភាព៖ Yonhap)

កូរ៉េខាងជើងបានក្លាយជាអ្នកគាំទ្រដ៏សំខាន់មួយរបស់រុស្ស៊ីក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយបញ្ជូនកងទ័ព គ្រាប់រំសេវ និងមីស៊ីលដើម្បីជួយទីក្រុងមូស្គូ។ ជាថ្នូរមកវិញ រុស្ស៊ីត្រូវបានគេរាយការណ៍ថាបានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាដល់កូរ៉េខាងជើង។

តាមការប៉ាន់ស្មានពីកូរ៉េខាងត្បូង និងអ៊ុយក្រែនបង្ហាញថា ទាហានកូរ៉េខាងជើងជាង ១ ម៉ឺននាក់ត្រូវបានបញ្ជូនទៅធ្វើសង្គ្រាម ហើយប្រហែល ២ ពាន់នាក់បានស្លាប់។

ទោះយ៉ាងណាភាពតានតឹងនៅតែបន្តកើនឡើង ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនប្រេងធំជាងគេពីររបស់រុស្ស៊ី ដើម្បីដាក់សម្ពាធលើលោក ពូទីន ឲ្យបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន។ លោក ត្រាំ ក៏ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូងដែលជាគូប្រជែងយូរអង្វែងរបស់កូរ៉េខាងជើងនៅសប្តាហ៍ក្រោយ៕

(រូបភាព៖ Yonhap)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម