ព័ត៌មានអន្ដរជាតិ
ពូទីន៖ រុស្ស៊ីទទួលជោគជ័យ ក្នុងការសាកល្បងមីស៊ីលឆ្លងទ្វីប ដើរដោយថាមពលនុយក្លេអ៊ែរ
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ប្រទេសរុស្ស៊ីបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពនុយក្លេអ៊ែរ និងដើរដោយថាមពលនុយក្លេអែរថ្មី ដោយនាំអាវុធដែលពន្យារពេលយូរមកហើយនេះកាន់តែកៀកនឹងការដាក់ពង្រាយសម្រាប់កងកម្លាំងទីក្រុងមូស្គូ។

យោងតាមទីភ្នាក់ងារព័ត៍មាន AP លោកពូទីន កាលពីថ្ងៃអាទិត្យទី២៦ខែតុលាបានទទួលរបាយការណ៍ពីអគ្គសេនាធិការរុស្ស៊ីលោក Valery Gerasimov ដែលប្រាប់ថា មីស៊ីល Burevestnik ហោះបានចម្ងាយ ១៤ ០០០គីឡូម៉ែត្រក្នុងរយៈពេល១៥ម៉ោង ដោយប្រើថាមពលនុយក្លេអ៊ែរសុទ្ធសាធ។
Burevestnik ដែលអង្គការណាតូហៅថា «Skyfall» ស្ថិតក្រោមការអភិវឌ្ឍអស់ពេលជាច្រើនឆ្នាំ ហើយត្រូវបានរចនាឡើងដើម្បីគេចពីប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់នាពេលបច្ចុប្បន្ន ជាមួយនឹងរយៈចម្ងាយដ៏ឆ្ងាយ និងផ្លូវហោះហើរដែលមិនអាចទាយទុកជាមុនបានរបស់វា។
លោកពូទីន បានបញ្ជាក់ថា រុស្ស៊ីនឹងចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដាក់ពង្រាយ Burevestnik ហើយអួតថា ទោះខែលការពារនាពេលអនាគតក៏មិនអាចស្ទាក់ចាប់មីស៊ីលដ៏ខ្លាំងក្លារបស់រុស្ស៊ីមួយនេះបានដែរ។
សហរដ្ឋអាមេរិក និងសហភាពសូវៀត សុទ្ធតែបានរុករកមីស៊ីលដែលដើរដោយថាមពលនុយក្លេអ៊ែរក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ ប៉ុន្តែបានបោះបង់ចោលវិញដោយអះអាងថាវាគ្មានសុវត្ថិភាព។ ការផ្ទុះនៅឆ្នាំ២០១៩កំឡុងពេលធ្វើតេស្តមីស៊ីល Burevestnik បានសម្លាប់មនុស្ស៧នាក់ និងបណ្តាលឲ្យមានការកើនឡើងនៃវិទ្យុសកម្ម។
លោក Kirill Dmitriev ជំនួយការកំពូលរបស់វិមានក្រឹមឡាំង បាននិយាយថា ទីក្រុងមូស្គូបានជូនដំណឹងដល់មន្ត្រីសហរដ្ឋអាមេរិក អំពីការសាកល្បងដោយជោគជ័យ ដោយហៅវាថាជាអាវុធប្រភេទថ្មីពិតប្រាកដ។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសមយុទ្ធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនៅដើមសប្តាហ៍នេះ ដែលរួមមាន ការបាញ់មីស៊ីលចេញពីដី អាកាស និងសមុទ្រ ក្នុងគោលបំណងរក្សាសម្ពាធលើសង្គ្រាមនៅអ៊ុយក្រែន៕

ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


