Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ច្រើនទៅៗ ប្រេស៊ីល បើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Bolsonaro

បានផុស

នៅ

នៅថ្ងៃអង្គារនេះ ប្រទេសប្រេស៊ីលបានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ១,៤៨០នាក់បន្ថែមទៀត ខណៈការស៊ើបអង្កេតមួយអំពីរបៀបដែលរដ្ឋាភិបាលដោះស្រាយជាមួយការផ្ទុះជំងឺក្នុងប្រទេសដែលមានមនុស្សស្លាប់ច្រើនបំផុតលំដាប់ទី២នៅលើពិភពលោកមួយនេះ បានដាក់សម្ពាធលើប្រធានាធិបតីស្តាំនិយមលោក Jair Bolsonaro។

This image has an empty alt attribute; its file name is download-3.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រលកថ្មីដ៏សាហាវនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានជំរុញឲ្យករណីឆ្លងជាផ្លូវការរបស់ប្រទេសប្រេស៊ីលចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់ជាង ១៣.៥លានករណីនិងមានមនុស្សស្លាប់ជាង ៣៥៤,០០០នាក់។

ព្រឹទ្ធសភាកំពុងរៀបចំ គណៈកម្មាធិការពិសេសមួយដើម្បីស៊ើបអង្កេតថាតើ រដ្ឋាភិបាលរបស់លោក Bolsonaro បានដោះស្រាយចំពោះជំងឺរាតត្បាតនេះយ៉ាងដូចម្តេច។

This image has an empty alt attribute; its file name is 5fa242a6a416617d72047d74fd0d321d.jpg

ដោយផ្គើនទៅនឹងការឯកភាពផ្នែកវេជ្ជសាស្រ្តពាក់ព័ន្ធជំងឺកូវីដ-១៩, លោក Bolsonaro មិនអើពើនឹងភាពធ្ងន់ធ្ងរនៃវីរុសនេះ ប្រឆាំងវិធានការរឹតត្បិត ហើយទើបតែទទួលយកវ៉ាក់សាំងនាពេលថ្មីៗនេះប៉ុណ្ណោះជាដំណោះស្រាយ។

កាលពីសប្តាហ៍មុន ចៅក្រមតុលាការកំពូលបានត្រួសត្រាយផ្លូវ សម្រាប់ការសាកសួររបស់ព្រឹទ្ធសភា ប៉ុន្តែប្រធានព្រឹទ្ធសភាបានព្យាយាមពន្យារពេល បើទោះបីជាមានការគាំទ្រពីសមាជិកព្រឹទ្ធសភាសំខាន់ៗមួយចំនួនក៏ដោយ។

This image has an empty alt attribute; its file name is 52f66d73b32d168567c24b765d0581b8.jpg

ប្រភពមួយដែលដឹងច្បាស់ពីបញ្ហានេះបានប្រាប់ Reuters នៅថ្ងៃអង្គារថា តុលាការកំពូលត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេច នៅពេលតុលាការទាំងមូលបើកសវនាការរឿងក្តីនេះនៅចុងសប្តាហ៍នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កាន់តែ​ធ្ងន់ធ្ងរ ​ពល​រដ្ឋ​ប្រេស៊ីលរាប់​លាន​នាក់​​កំពុង​ជួប​គ្រោះ​អត់ឃ្លាន ចំពេលវិបត្តិ​កូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៣៥ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤០ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៤២ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤៤ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម