ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលប្រគល់សពប៉ាឡេស្ទីន៣០នាក់ ក្រោយហាម៉ាសប្រគល់សពចំណាប់ខ្មាំង២នាក់
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងមន្ត្រីមន្ទីរពេទ្យក្នុងតំបន់ បានឲ្យដឹងថា អ៊ីស្រាអែលបានប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន៣០នាក់ទៅកាន់តំបន់ហ្គាហ្សាវិញ មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាសបានប្រគល់អដ្ឋិធាតុរបស់ចំណាប់ខ្មាំងអ៊ីស្រាអែល២នាក់។

កាលពីថ្ងៃសុក្រទី៣១ខែតុលា សាកសពដែលរុំដោយថង់ពណ៌ស ត្រូវបានគេដាក់ជាជួរនៅខាងក្រៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូង បន្ទាប់ពីទទួលបានដោយបុគ្គលិកមន្ទីរពេទ្យ។ មន្ត្រីសុខាភិបាលបាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំណត់អត្តសញ្ញាណកំពុងដំណើរការ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារតែមានការលំបាកព្រោះខ្វះខាតឧបករណ៍ធ្វើតេស្ត DNA។
យោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា ឥឡូវនេះអ៊ីស្រាអែលបានប្រគល់សាកសពប៉ាឡេស្ទីនសរុបចំនួន២២៥នាក់ហើយ ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់នៅថ្ងៃទី១០ខែតុលា។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អដ្ឋិធាតុដែលផ្តល់ដោយក្រុមហាម៉ាស គឺជារបស់ Sahar Baruch និង Amiram Cooper ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាសបានប្រគល់អដ្ឋិធាតុរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន១៧នាក់វិញ ដោយសាកសពចំនួន១១នាក់បន្ថែមទៀតត្រូវបានគេរំពឹងថានឹងត្រូវធ្វើមាតុភូមិនិវត្តន៍ ក្រោមកិច្ចព្រមព្រៀងដែលបានប្រកាសដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ការដោះដូរនេះ កើតឡើងចំពេលមានភាពតានតឹងម្ដងទៀតនៅតំបន់ហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាទាហានអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ដោយក្រុមយុទ្ធជនហាម៉ាសនៅទីក្រុង Rafah កាលពីថ្ងៃអង្គារ។ មន្ទីរពេទ្យក្នុងតំបន់ បានប្រាប់ថា យ៉ាងហោចណាស់មនុស្ស១០៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងយប់កាលពីថ្ងៃពុធ៕

ដោយ៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥៦ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


