ព័ត៌មានអន្ដរជាតិ
ចិនច្រានចោលការចោទប្រកាន់របស់ត្រាំ ដែលថាខ្លួនសាកល្បងនុយក្លេអ៊ែរក្រោមដី
ប្រទេសចិនបានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថាក្រុងប៉េកាំងកំពុងធ្វើការសាកល្បងនុយក្លេអ៊ែរនៅក្រោមដីដោយសម្ងាត់ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុងប៉េកាំងនៅក្នុងការផ្អាកជាសកលលើការបំផ្ទុះនុយក្លេអ៊ែរ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃទី៣ខែវិច្ឆិកាថា ប្រទេសចិនបាន«គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ» និងបន្តអនុវត្តតាមគោលនយោបាយ«មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនគេឡើយ» ដោយសង្កត់ធ្ងន់លើការផ្តោតការយកចិត្តទុកដាក់របស់ទីក្រុងប៉េកាំងលើការការពារស្វ័យភាព និងការអភិវឌ្ឍដោយសន្តិភាព។
លោកស្រី Mao បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា «ក្នុងនាមជារដ្ឋដែលមានទំនួលខុសត្រូវអាវុធនុយក្លេអ៊ែរ ប្រទេសចិនប្រកាន់ខ្ជាប់នូវការផ្អាកការធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួន។ យើងអំពាវនាវឲ្យសហរដ្ឋអាមេរិកធ្វើដូចគ្នា និងចាត់វិធានការជាក់ស្តែងដើម្បីការពារការរំសាយអាវុធអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយអាវុធ»។
លោកត្រាំ បានចោទប្រកាន់នៅក្នុងបទសម្ភាសន៍របស់ CBS កាលពីថ្ងៃអាទិត្យថា ប្រទេសចិន រុស្ស៊ី កូរ៉េខាងជើង និងប៉ាគីស្ថាន កំពុងធ្វើការសាកល្បងនុយក្លេអ៊ែរនៅក្រោមដីដោយសម្ងាត់ ខណៈដែលលោកបានជំរុញឲ្យសហរដ្ឋអាមេរិកចាប់ផ្តើមកម្មវិធីសាកល្បងរបស់ខ្លួនឡើងវិញ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


