ព័ត៌មានអន្ដរជាតិ
លោកត្រាំចោទរុស្ស៊ី និងចិន ថាបានសាកល្បងនុយក្លេអ៊ែរសម្ងាត់ក្រោមដី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រុស្ស៊ី និងចិន ថាបានធ្វើតេស្តនុយក្លេអ៊ែរនៅក្រោមដីជាសម្ងាត់ ទោះបីជាលោកមិនបានផ្តល់ព័ស្តុតាង ដើម្បីគាំទ្រការអះអាងនេះក៏ដោយ។

យោងតាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃទី៣វិច្ឆិកា នៅពេលដែលត្រូវបានសួរអំពីការណែនាំរបស់គាត់ទៅកាន់មន្ទីរបញ្ចកោណដើម្បីរៀបចំសម្រាប់ការបន្តការសាកល្បងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឡើងវិញ លោកត្រាំបានឆ្លើយនៅក្នុងបទសម្ភាសន៍មួយថា «រុស្ស៊ី និងចិនកំពុងធ្វើតេស្ត ប៉ុន្តែពួកគេមិននិយាយអំពីវាទេ។ ខ្ញុំមិនចង់ឲ្យសហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលមិនធ្វើអ្វីនោះឡើយ»។
លោកត្រាំ បានបន្ថែមថា ប្រទេសកូរ៉េខាងជើង និងប៉ាគីស្ថាន ក៏កំពុងធ្វើការសាកល្បងនុយក្លេអ៊ែរផងដែរ ហើយបានការពារជំហររបស់លោកថា សហរដ្ឋអាមេរិកគួរតែធ្វើតាម។ លោកបានមានប្រសាសន៍ថា «យើងត្រូវតែសាកល្បងដើម្បីមើលថាតើពួកវាដំណើរការយ៉ាងណា»។
បច្ចុប្បន្ន កូរ៉េខាងជើង ជាប្រទេសតែមួយគត់ដែលគេស្គាល់ថាបានធ្វើការបំផ្ទុះនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ ទិន្នន័យដែលមានជាសាធារណៈបង្ហាញថា រុស្ស៊ីមិនបានសាកល្បងតាំងពីឆ្នាំ១៩៩០ និងចិនតាំងពីឆ្នាំ១៩៩៦។ នៅពេលសួរអំពីរឿងនេះ លោកត្រាំបានរៀបរាប់ថា «ពួកគេនឹងមិនប្រកាសអំពីវាទេ»។
លោកបានបន្ថែមថា «អ្នកមិនចាំបាច់ដឹងពីកន្លែងដែលពួកគេកំពុងធ្វើតេស្តនោះទេ។ ពួកគេធ្វើវានៅក្រោមដីយ៉ាងជ្រៅ ដែលមនុស្សមិនដឹងច្បាស់ថាមានអ្វីកើតឡើង។ អ្នកគ្រាន់តែមានអារម្មណ៍ថាមានការញ័រខ្លះប៉ុណ្ណោះ»។
ទាំងទីក្រុងប៉េកាំង និង ទីក្រុងមូស្គូ មិនបានឆ្លើយតបចំពោះការចោទប្រកាន់នេះទេ។
យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់បាននិយាយកាលពីថ្ងៃទី៣០ខែតុលាថា ប្រទេសរុស្ស៊ីមិនបានធ្វើការបំផ្ទុះនុយក្លេអ៊ែរទេ ប៉ុន្តែបានព្រមានថា ទីក្រុងមូស្គូនឹង«ធ្វើដូចគ្នា» ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តការសាកល្បងឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiaxun បានអំពាវនាវឲ្យសហរដ្ឋអាមេរិក«អនុវត្តតាមយ៉ាងតឹងរ៉ឹង» ជាមួយនឹងការហាមឃាត់ជាសកលលើការសាកល្បងនុយក្លេអ៊ែរ។
សន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ (CTBT) ដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៦ ហាមប្រាមរាល់ការសាកល្បងបំផ្ទុះនុយក្លេអ៊ែរ មិនថាសម្រាប់គោលបំណងយោធា ឬស៊ីវិលក៏ដោយ។
ឃ្លាំងស្តុកនុយក្លេអ៊ែររបស់អាមេរិកត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានថាមពល (DOE) មិនមែនក្រសួងការពារជាតិទេ។ គិតត្រឹមខែកញ្ញាឆ្នាំ២០២៣ DOE បានរាយការណ៍ថា សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៣៧៤៨គ្រាប់ ក្នុងនោះមានគ្រាប់សកម្មចំនួន២១៧០គ្រាប់៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


