Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​បញ្ជា​ឲ្យ​ពលរដ្ឋខេត្ត Ang Thong ជម្លៀសខ្លួន​ជា​បន្ទាន់​ ក្រោយ​​ទន្លេ​ចៅប្រាយ៉ា​បាក់​ទំនប់​

បានផុស

នៅ

អាជ្ញាធរ​ស្រុក Pa Mok នៃ​ខេត្ត Ang Thong ប្រទេស​ថៃ បានបញ្ជាឲ្យ​មានការជម្លៀសជាបន្ទាន់ បន្ទាប់ពី​​ទំនប់​ទន្លេចៅប្រាយ៉ាបានបាក់កាលពីព្រឹកថ្ងៃសុក្រ​ទី​៧​ខែ​វិច្ឆិកា​នេះ ដោយ​បង្ក​​​ឲ្យ​មានការកើនឡើងនៃទឹកជំនន់​ហូរ​ចូលទៅក្នុងតំបន់លំនៅដ្ឋាន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ The Nation ការិយាល័យទំនាក់ទំនងសាធារណៈខេត្ត បាន​ប្រាប់​ថា នៅវេលា​ម៉ោង​១១៖០០នាទី ទឹកទន្លេឡើងខ្ពស់ និងចរន្តទឹកខ្លាំងបានធ្វើ​ឲ្យ​បាក់ទំនប់ទឹក ក្បែរ​ស្ពាន Chao Phraya Pa Mok ជាប់ផ្សារ Pa Mok បណ្ដាលឲ្យដាច់ផ្លូវ។

ក្រោយមក បរិមាណទឹកដ៏ច្រើនបានជន់លិច​សហគមន៍ Pa Mok ដែល​​មន្ត្រីអាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋប្រមូលរបស់របរសំខាន់ៗ និងផ្លាស់ទីទៅកាន់ទីទួលជាបន្ទាន់។

អាជ្ញាធរខេត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស ហើយបានក្លាយជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ»៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម