Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក លុបចោលជើងហោះហើរ ១ ៤៦០ជើង ​នៅតាមព្រលានធំៗ ព្រោះការបិទរដ្ឋាភិបាល

បានផុស

នៅ

២ថ្ងៃហើយដែលព្រលានយន្តហោះអាមេរិកជាច្រើន ត្រូវលុបចោលជើងហោះហើរព្រោះតែការបិទរដ្ឋាភិបាលនៅតែបន្ត ដោយមិនទាន់មានដំណោះស្រាយបាន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Reuters, ចាប់តាំងពីថ្ងៃសុក្រទី៧ខែវិច្ឆិកាមក អាកាសចរណ៍អាមេរិក បានលុបចោលការហោះហើរ ១ ៤៦០ជើងនៅតាមព្រលានយន្តហោះធំៗចំនួន៤០ទូទាំងប្រទេស។

ការលុបចោលនេះគឺដោយសារតែកង្វល់អំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ព្រោះថា ការបិទរដ្ឋាភិបាលបាននាំឲ្យមានកង្វះខាតអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដោយសារពួកគេមិនទទួលបានប្រាក់ឈ្នួលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

(រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) ព្រមានថា ការលុបចោលនឹងបន្តទៀតជាពិសេសនៅតាមទីក្រុងធំៗដូចជា Atlanta, Newark, San Francisco, Chicago និង New York បើរដ្ឋាភិបាលគ្មានដំណោះស្រាយ ឈានដល់ការបើកឡើងវិញទេនោះ។

សូមជម្រាបថា រដ្ឋាភិបាលអាមេរិកត្រូវបិទដោយសារតែសភាទាំង២បក្ស មិនឯកភាពលើកញ្ចប់ថវិកាប្រើប្រាស់សហព័ន្ធថ្មី។

(រូបថត៖ Reuters)

ក្នុងអំឡុងពេលនៃការបិទរដ្ឋាភិបាលដែលមានរយៈពេលយូរមិនធ្លាប់មាន ៣៩ថ្ងៃ, បុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសចំនួន ១៣ ០០០ នាក់ និងបុគ្គលិកត្រួតពិនិត្យសន្តិសុខប្រមាណ ៥០ ០០០ នាក់ ត្រូវបង្ខំចិត្តធ្វើការដោយគ្មានប្រាក់ឈ្នួល ដែលហេតុនេះហើយទើបមិនសូវមានអ្នកមកធ្វើការ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​កម្ពុជា​ស្វាគមន៍​ជើង​ហោះហើរ​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Etihad Airways របស់ប្រទេស​អេមីរ៉ាតអារ៉ាប់រួម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម