ព័ត៌មានអន្ដរជាតិ
សារព័ត៌មានធំៗលើពិភពលោក ផ្សាយពីការបាញ់ប្រហាររបស់ទាហានថៃ លើពលរដ្ឋខ្មែរ
ក្រោយទាហានថៃបើកការបាញ់ប្រហារសម្លាប់ពលរដ្ឋខ្មែរម្នាក់និងរបួសច្រើននាក់នៅភូមិព្រៃចាន់ បណ្តាញសារព័ត៌មានធំៗលើពិភពលោក បានចុះផ្សាយព្រោងព្រាតអំពីទង្វើរបស់ទាហានថៃ។
សារព័ត៌មាន AP របស់អាមេរិកបានផ្សាយដោយដាក់ចំណងជើងធំៗថា៖ ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក្តៅគគុកឡើងវិញ ខណៈមានរបាយការណ៍ថា ពលរដ្ឋខ្មែរម្នាក់ត្រូវបានសម្លាប់។ នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា ពលរដ្ឋម្នាក់ត្រូវបានសម្លាប់ នៅពេលមានការបាញ់ប្រហារកើតឡើងកាលពី ថ្ងៃពុធ នៅតាមបណ្តោយព្រំដែនដ៏ផុយស្រួយជាមួយប្រទេសថៃ ខណៈបទឈប់បាញ់ ដែលសម្របសម្រួលពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវរលាយបាត់ទៅហើយ។

ទន្ទឹមនោះ សារព័ត៌មាន Reuters របស់អង់គ្លេស ផ្សាយថា៖ មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា ជម្លោះជាមួយប្រទេសថៃផ្ទុះឡើងជាថ្មីកាលពីថ្ងៃពុធ។

ចំណែកសារព័ត៌មាន Anadolu របស់តួកគីក៏ផ្សាយដែរថា ជនស៊ីវិលកម្ពុជា ៥ នាក់ ត្រូវរបួសកាលពីថ្ងៃពុធ ដោយសារការបាញ់ប្រហារនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីថៃ ផ្អាកកិច្ចព្រមព្រៀងសន្តិភាព។

ដោយឡែក បើតាមការផ្សាយរបស់សារព័ត៌មានចិន Xinhua ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា, ទាហានថៃបានបើកការបាញ់ប្រហារទៅលើពលរដ្ឋកម្ពុជា នៅក្នុងជម្លោះព្រំដែនដែលកំពុងបន្ត ដោយបណ្តាលឲ្យមនុស្ស ប្រាំនាក់រងរបួស។

ការផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅលើពិភពលោកបែបនេះ កំពុងបង្ហាញពីអំពើព្រៃផ្សៃរបស់ថៃលើកម្ពុជា ហើយក៏សង្ឃឹមដែរថា កម្ពុជានឹងទទួលបានយុត្តិធម៌៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


