Connect with us

ព័ត៌មានអន្ដរជាតិ

កាសែត Telegraph៖ ថៃ បញ្ជូនរថក្រោះទៅព្រំដែន កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំ ត្រូវរលាយ

បានផុស

នៅ

សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Telegraph បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ ដែលសរសេរចំណងជើងថា ថៃបញ្ជូនរថក្រោះទៅព្រំដែនកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំ ត្រូវរលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Telegraph)

ចំពោះខ្លឹមសារសំខាន់នៅក្នុងអត្ថបទនោះ, Telegraph សរសេរថា ថៃបានបញ្ជូនរថក្រោះនិងកាំភ្លើងធំ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយកម្ពុជាវិញហើយ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ ត្រូវរលាយត្រឹមតែពីរ​សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបានចុះហត្ថលេខា។

បទឈប់បាញ់ដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជួយអ្នកសម្របសម្រួល បានបរាជ័យកាលពីថ្ងៃចន្ទ បន្ទាប់ពីទាហានថៃ៤នាក់ រងរបួសដោយសារផ្ទុះមីន ក្នុងនោះមានម្នាក់ដាច់ជើង នៅតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំងពីរ។ ក្រោយមក លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ក៏ប្រកាសជាឯកតោភាគីផ្អាកកិច្ចព្រមព្រៀងនេះតែម្តង។

យ៉ាងណា ជុំវិញបញ្ហានេះផងដែរ ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ បានព្រមានថា ការផ្អាកកិច្ចព្រមព្រៀងនេះ អាចបង្កហានិភ័យរុញភាពតានតឹងកម្ពុជា-ថៃឲ្យឈានដល់កម្រិតឡើងកម្តៅខ្ពស់ដូចកាលពីមុន។

ថ្លែងនៅថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី Mohd Nizam Jaffar ព្រមានថា កាលបរិច្ឆេទច្បាស់ៗជាច្រើនត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើមិនមានអ្វីត្រូវបានអនុវត្តតាមកាលបរិច្ឆេទទាំងនោះទេ ស្ថានការណ៍អាចនឹងវិលទៅរកសភាពដើមវិញ។

លោក Mohd Nizam Jaffar អះអាងថា ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ហើយខ្លួននៅតែរក្សាជំហរ ចង់ឃើញដំណើរការសន្តិភាពនិងបទឈប់បាញ់បន្តទៅមុខដូចការគ្រោងទុក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ម៉ាឡេស៊ី ព្រមាន ក្រោយថៃ ផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងទាមទារឲ្យរកមូលហេតុពិតនៃការផ្ទុះមីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម