ព័ត៌មានអន្ដរជាតិ
គុណភាពខ្យល់នៅបាងកកកាន់តែអាក្រក់ខ្លាំង ខណៈ PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់
អាជ្ញាធរថៃបានចេញសេចក្តីប្រកាសអាសន្នសុខភាពសម្រាប់ប្រជាជននៅទីក្រុងបាងកក ខណៈដែលការបំពុលខ្យល់ PM2.5 បានកើនឡើងដល់កម្រិតគ្រោះថ្នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកានេះ ដោយមានសង្កាត់ចំនួន១២រងផលប៉ះពាល់។

រដ្ឋបាលក្រុងបាងកក បានឲ្យដឹងថា កម្រិត PM2.5 នៅទូទាំងរាជធានី មានជាមធ្យម៣២.៤មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ុន្តែសង្កាត់មួយចំនួនបានលើសពីកម្រិតសុវត្ថិភាព៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ សង្កាត់ Bueng Kum បានកត់ត្រាកម្រិតខ្ពស់បំផុត៤៦.៩មីក្រូក្រាម បន្ទាប់មកគឺសង្កាត់ Lat Krabang ៤៦.៥មីក្រូក្រាម។
មន្ត្រីបាននិយាយថា ការបំពុលបានរុញទីក្រុងបាងកកចូលទៅក្នុង«តំបន់ពណ៌ទឹកក្រូច» ដែលមានន័យថា ក្រុមដែលងាយរងគ្រោះដូចជាកុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម អាចនឹងជួបផលប៉ះពាល់ដល់សុខភាព។
យោងតាម The Nation និង ASIA NEWS NETWORK លក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នរឹតតែយ៉ាប់យ៉ឺន ហើយមិនងាយធ្វើឲ្យសារធាតុបំពុលរសាត់បាត់ បណ្តាលឲ្យគុណភាពខ្យល់អាក្រក់អូសបន្លាយយូរនៅភាគខាងជើង ខាងកើត កណ្តាល និងខាងត្បូងនៃទីក្រុងបាងកកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។
អាជ្ញាធរបានជំរុញឲ្យប្រជាជនចាត់វិធានការប្រុងប្រយ័ត្ន រួមមាន ពាក់ម៉ាស់ការពារដែលរចនាឡើងសម្រាប់ PM2.5 ផ្អាកសកម្មភាពនៅខាងក្រៅ និងតាមដានរោគសញ្ញាសុខភាពដូចជា ក្អក ដង្ហើមខ្លី ឬរលាកភ្នែក៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


