ព័ត៌មានអន្ដរជាតិ
មុនធ្វើបាតុកម្មនៅស្ថានទូតអាមេរិក, Jatuporn Prompan ប្រកាសថា៖ «យើងកុំខ្លាចការគំរាមយកពន្ធបដិការ»
Jatuporn Prompan ដែលជាម្នាក់ក្នុងចំណោមសកម្មជនច្រើននាក់នៃចលនាជ្រុលនិយមថៃ «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានប្រកាសក្តែងៗថា៖ «យើងកុំខ្លាចការគំរាមយកពន្ធបដិការ»។

ការប្រកាសកើតឡើងមុនពេលក្រុមនេះប្រមែប្រមូលគ្នាធ្វើបាតុកម្មនៅស្ថានទូតអាមេរិកនិងម៉ាឡេស៊ី នាចុងសប្តាហ៍ ដើម្បីបង្ហាញការជំទាស់និងសម្តែងក្តីមិនពេញចិត្តរបស់ប្រទេសទាំងពីរ ដែលលូកលាន់កិច្ចការរបស់ថៃ។
ទីក្រុងវ៉ាស៊ីនតោន បានប្រកាសផ្អាកការចរចាពន្ធបដិការជាមួយថៃជាបណ្តោះអាសន្នសិន រហូតដល់ទីក្រុងបាងកក គោរពតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ មានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

យ៉ាងណា ដោយផ្គើនទៅនឹងសហរដ្ឋអាមេរិក, ចលនាជាតិនិយមថៃ បានប្រកាសធ្វើបាតុកម្មនិងថែមទាំងអាចលុកលុយស្ថានទូតអាមេរិកនិងម៉ាឡេស៊ីទៀតផង នៅថ្ងៃទី២២ខាងមុខ។
តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ លោក Jatuporn បញ្ជាក់យ៉ាងច្បាស់ថា បាតុកម្មនេះគឺដើម្បីប្រឆាំងលោកត្រាំនិងលោកអាន់វ៉ា ដែលលូកដៃក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ Jatuporn និយាយថា ចាប់តាំងពី សហរដ្ឋអាមេរិក ជ្រៀតជ្រែកក្នុងកិច្ចការរបស់ថៃមក ប្រជាជនថៃមានសិទ្ធិក្នុងការបង្ហាញកម្លាំងជាតិ ជាការឆ្លើយតបទៅនឹង ការគំរាមកំហែងពន្ធរបស់អាមេរិក។

លោកក៏សម្តែង ការមិនយល់ស្រប ជាមួយគណបក្សប្រឆាំងក្នុងសភាផងដែរ ចំពោះការណែនាំថា រដ្ឋាភិបាលមិនគួរប្រើវិធីសាស្ត្រខ្លាំងក្លាតបទៅអាមេរិកវិញទេ ព្រោះវាអាចបង្កឲ្យមានប្រតិកម្មសេដ្ឋកិច្ចអវិជ្ជមាន។ លោកនិយាយថា៖ «យើងមិនត្រូវខ្លាចការគំរាមកំហែងពន្ធទេ ពីព្រោះការការពារទឹកដីរបស់យើងគឺជាបញ្ហាសំខាន់បំផុត។ យើងក៏ត្រូវតែប្រយុទ្ធប្រឆាំងនឹងក្រុម Scammer ដូចគ្នា។ យើងមិនអាចអនុញ្ញាតឲ្យប្រទេសថៃក្លាយជាគោលដៅងាយស្រួលរបស់នរណាម្នាក់ និងត្រូវគេគំរាមកំហែង ឬរុញច្រានបានឡើយ»។
សូមជម្រាបជាថ្មី បុគ្គលចេញមុខចេញមាត់ខ្លាំងជាងគេនៃក្រុមជ្រុលនិយមនេះ មានដូចជា Chatuporn Prompan, Nitithorn Lamluea, Phichit Chaiyamongkol, Somchai Saengkan និង Jessada Tonawanik៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មុនធ្វើបាតុកម្មនៅស្ថានទូតអាមេរិក, Jatuporn Prompan ប្រកាសថា៖ «យើងកុំខ្លាចការគំរាមយកពន្ធបដិការ»
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


