ព័ត៌មានអន្ដរជាតិ
រថយន្តក្រុងបុករថយន្តដឹកប្រេងនៅអារ៉ាប៊ីសាអូឌីត សម្លាប់អ្នកធ្វើធម្មយាត្រាឥណ្ឌា ៤៥ នាក់
រថយន្តក្រុងមួយគ្រឿងដែលដឹកអ្នកធ្វើធម្មយាត្រាឥណ្ឌាបានជួបគ្រោះថ្នាក់ចរាចរណ៍នៅជិតទីក្រុងMedinaក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥ នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ខែវិច្ឆិកា។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងរវាងរថយន្តក្រុងបានបុកជាមួយរថយន្តដឹកប្រេងខណៈពេលកំពុងធ្វើដំណើរពីទីក្រុងពិសិដ្ឋ Mecca ទៅ Medina។ មានតែអ្នកដំណើរម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតពីគ្រោះថ្នាក់ ដែលធ្វើឱ្យវាក្លាយជាគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបំផុតមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បើតាមស្នងការប៉ូលិសឥណ្ឌាម្នាក់ ជនរងគ្រោះភាគច្រើនមកពីទីក្រុង Hyderabad រដ្ឋ Telangana ប្រទេសឥណ្ឌា ។នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសម្តែងការចូលរួមរំលែកទុក្ខ និងបាននិយាយថា ស្ថានទូត និងស្ថានកុងស៊ុលឥណ្ឌាកំពុងសម្របសម្រួលជាមួយមន្ត្រីអារ៉ាប៊ីសាអូឌីត ដើម្បីជួយគ្រួសារដែលរងផលប៉ះពាល់។
គួរបញ្ជាក់ថាអារ៉ាប៊ីសាអូឌីតតែងតែមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ជាពិសេសពាក់ព័ន្ធនឹងរថយន្តក្រុងដែលដឹកជញ្ជូនអ្នកធ្វើធម្មយាត្រារាប់លាននាក់ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យhajj និង umrah។
សោកនាដកម្មនេះកើតឡើងចំពេលមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ដែលជាជម្រករបស់កម្មករឥណ្ឌាជាងពីរលាននាក់ និងជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់ដល់ប្រទេសឥណ្ឌា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


