ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង៖ កិច្ចព្រមព្រៀងនាវាមុជទឹកអាមេរិក-កូរ៉េខាងត្បូង អាចបង្កអស្ថិរភាព និងការប្រជែងអាវុធនុយក្លេអ៊ែរ
កូរ៉េខាងជើងបានឆ្លើយតបដោយកំហឹងចំពោះកិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលរួមបញ្ចូលផែនការសម្រាប់ក្រុងវ៉ាស៊ីនតោនក្នុងការជួយក្រុងសេអ៊ូលសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

តាមរយៈការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នាថ្ងៃអង្គារទី១៨ខែវិច្ឆិកាឆ្នាំ២០២៥ កូរ៉េខាងជើងបានហៅទង្វើនេះថាជាការប្រឈមមុខដាក់គ្នា«ដ៏គ្រោះថ្នាក់» ដែលនឹងធ្វើឲ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូលអស្ថិរភាព។ ក្រុងព្យុងយ៉ាងបានព្រមានថា ចលនានេះនឹងបង្កឲ្យមាន«ផលប៉ះពាល់នៃទ្រឹស្ដីដូមីណូនុយក្លេអ៊ែរ (nuclear domino)» ដែលធ្វើឲ្យប្រទេសដទៃទៀតក្នុងតំបន់ស្វែងរកអាវុធនុយក្លេអ៊ែរផងដែរ និងបង្កជាការប្រណាំងប្រជែងអាវុធដ៏ធំមួយ។
ទ្រឹស្ដីដូមីណូនុយក្លេអ៊ែរ គឺជាសម្មតិកម្មមួយដែលថា ប្រសិនបើប្រទេសមួយទទួលបានអាវុធនុយក្លេអ៊ែរ នោះវានឹងបង្កឲ្យមានប្រតិកម្មបណ្ដាក់គ្នានៃរដ្ឋជិតខាង ឬរដ្ឋគូប្រជែងផ្សេងទៀតស្វែងរកកម្មវិធីអាវុធនុយក្លេអ៊ែររៀងៗខ្លួន ដើម្បីធានាសន្តិសុខរបស់ពួកគេ ឬរក្សាតុល្យភាពអំណាច។
ការរិះគន់របស់កូរ៉េខាងជើង កើតឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងថ្មីៗនេះ លោក Lee Jae Myung បានផ្តល់សំណើបើកការចរចាយោធាឡើងវិញជាមួយកូរ៉េខាងជើង ដើម្បីកាត់បន្ថយភាពតានតឹង ដែលជាសំណើលើកដំបូងក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ។ យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្ន កូរ៉េខាងជើងមិនទាន់ឆ្លើយតបនឹងកិច្ចចរចាសន្តិភាពនោះទេ ហើយបែរជាជ្រើសរើសផ្តោតលើការថ្កោលទោសកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរជាសាធារណៈទៅវិញ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


