ព័ត៌មានអន្ដរជាតិ
ថៃរងគ្រោះរញ្ជួយដី៣ថ្ងៃជាប់ៗគ្នានៅក្នុងខេត្តភាគខាងជើង
នាយកដ្ឋានសង្កេតការណ៍រញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា ប្រទេសមួយនេះបានកត់ត្រាការរញ្ជួយដីកម្រិតស្រាលចំនួនបីនៅភាគខាងជើងក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាមកនេះ ដោយមិនមានរបាយការណ៍អំពីការខូចខាតអ្វីឡើយ។

យោងតាមការចុះផ្សាយនាថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥របស់ The Nation រញ្ជួយដីខ្លាំងបំផុត មានកម្រិត៣.២រិចទ័រ ដោយបានវាយប្រហារតំបន់បានណា (Ban Na) ក្នុងស្រុកសាម ង៉ាវ (Sam Ngao) ខេត្តតាក (Tak) នៅម៉ោង៩:៣៦នាទីព្រឹកថ្ងៃទី១៨វិច្ឆិកា។ រញ្ជួយដីលើកទីពីរ ដែលមានកម្រិត២.២រិចទ័រ ត្រូវបានរកឃើញនៅតំបន់ម៉ែ ទឿន (Mae Tuen) ស្រុកម៉ែ រ៉ាម៉ាត (Mae Ramat) ក្នុងខេត្តតាកដូចគ្នា នៅម៉ោង៧:៣១នាទីយប់ថ្ងៃទី១៩វិច្ឆិកា។
ព្រឹត្តិការណ៍ចុងក្រោយបំផុត គឺរញ្ជួយដីកម្រិត១.៣រិចទ័រ បានកើតឡើងនៅតំបន់ណង ហាន (Nong Han) ស្រុកសាន សៃ (San Sai) ខេត្តឈៀងម៉ៃ (Chiang Mai) នៅម៉ោង១:៣៤នាទីព្រឹកថ្ងៃទី២០វិច្ឆិកា ហើយមានកម្លាំងខ្សោយពេកដែលអ្នកស្រុកភាគច្រើនមិនអាចដឹងបាន។
មន្ត្រីថៃបាននិយាយថា ការរញ្ជួយដីទាំងបីគឺតូចតាច ហើយមិនបានបង្កឲ្យមានរបួស ឬខូចខាតអ្វីឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


