ព័ត៌មានអន្ដរជាតិ
វៀតណាម រងផលប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរជាច្រើនលើកច្រើនសារពេញមួយឆ្នាំ ២០២៥
ប្រទេសវៀតណាមបានប្រឈមនឹងទឹកជំនន់ម្តងហើយម្តងទៀត និងធ្ងន់ធ្ងរពេញមួយឆ្នាំ ២០២៥ ដោយសារភ្លៀងធ្លាក់ខ្លាំង និងព្យុះជាបន្តបន្ទាប់បានវាយប្រហារប្រទេសនេះពីភាគខាងជើងទៅភាគខាងត្បូង។ ឆ្នាំនេះបានក្លាយជាឆ្នាំដែលរងផលប៉ះពាល់ដោយទឹកជំនន់ច្រើនបំផុតក្នុងរយៈពេលថ្មីៗនេះ។

កាលពីខែតុលា ប្រទេសវៀតណាមភាគកណ្តាលបានជួបប្រទះនឹងទឹកជំនន់ដ៏អាក្រក់បំផុតប្រចាំឆ្នាំ។ ទឹកភ្លៀងដ៏ច្រើនលើសលប់ នៅតំបន់ខ្លះលើសពី ១០០០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងបង្កការជន់លិចផ្នែកធំៗនៃទីក្រុងHue and Hoi An។ យោងតាមមជ្ឈមណ្ឌល AHA ផ្ទះជាង ១២៨,០០០ ខ្នងបានជន់លិច ខណៈដែលមនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់ និង ៨ នាក់ផ្សេងទៀតបានបាត់ខ្លួន។ បើតាម Al Jazeera និង VnExpress បានរាយការណ៍ថា កំណត់ត្រាទឹកភ្លៀងជាង ៣៥ ដងត្រូវបានបំបែកនៅភាគខាងជើង និងកណ្តាលប្រទេសវៀតណាម ដោយសារតែព្យុះMatmoនិង Fengshen.។
កាលពីដើមខែកក្កដា ព្យុះត្រូពិកWipha បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ខេត្តNghe An ដែលបណ្តាលឱ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ និងបំផ្លាញផ្ទះរាប់ពាន់ខ្នង និងវាលស្រែ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រទេសវៀតណាមក៏បានជួបប្រទះនឹងទឹកជំនន់មិនធម្មតានៅដើមឆ្នាំផងដែរ។ កាលពីខែកុម្ភៈ ទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងក្បែរៗនោះ ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនតាមរដូវក្នុងរយៈពេល ២០ ឆ្នាំ ដែលបណ្តាលឱ្យមានការជន់លិចយ៉ាងទូលំទូលាយ។ ក្រោយមក ខេត្តភាគខាងជើងដូចជាទីក្រុងហាណូយ និងថៃង្វៀន បានប្រឈមមុខនឹងទឹកជំនន់ភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងរហូតដល់ ៥០០មីលីម៉ែត្រ នេះបើយោងតាមកាសែត Hanoi Times។
អ្នកជំនាញអាកាសធាតុបានប្រាប់ Al Jazeera ថា ទឹកជំនន់ម្តងហើយម្តងទៀតនៅឆ្នាំ ២០២៥ ទំនងជាជាប់ទាក់ទងបញ្ហាអាកាសធាតុដែលមិនស្ថិតស្ថេរកាន់តែខ្លាំងឡើង ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ ពួកគេព្រមានថា ប្រទេសវៀតណាមអាចនឹងប្រឈមមុខនឹងបញ្ហាអាកាសធាតុធ្ងន់ធ្ងរនិងគ្រោះមហ្តរាយស្រដៀងគ្នានេះញឹកញាប់ជាងមុននាពេលអនាគត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


